ព័ត៌មានអន្តរជាតិ

លោក បៃដិន ហាក់​ប្រឆាំង​នឹង​អ៊ីស្រាអែល​ ដែល​ចង់វាយ​ប្រហារ ​រោងចក្រ​ប្រេង​របស់​អ៊ីរ៉ង់

AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា លោកនឹងមិនធ្វើការវាយប្រហារ រោងចក្រប្រេង របស់អ៊ីរ៉ង់នោះទេ ប្រសិនបើលោកជាអ្នកធ្វើការសម្រេចចិត្ត។ 

លោកបានលើកឡើងថា “មើលជនជាតិអ៊ីស្រាអែល មិនទាន់បានសន្និដ្ឋានថា ពួកគេកំពុងធ្វើអ្វីទេ ទាក់ទងនឹងការធ្វើការ វាយប្រហារ ហើយនោះកំពុងស្ថិតក្រោមការពិភាក្សា ខ្ញុំគិតថាប្រសិនបើខ្ញុំជាពួកគេ ខ្ញុំនឹងគិតអំពីជម្រើសផ្សេង ក្រៅពីការវាយលុកតំបន់ប្រេងរបស់អ៊ីរ៉ង់”។

ការកត់សម្គាល់របស់លោក បៃដិន បានកើតឡើងនៅពេល ដែលសហរដ្ឋអាមេរិក នៅតែកំពុងពិភាក្សាជាមួយអ៊ីស្រាអែល អំពីរបៀបដែលអ៊ីស្រាអែលនឹងសងសឹកប្រឆាំងនឹងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃអង្គារកន្លងទៅនេះ។  លោកប្រធានាធិបតីបានលើកឡើងថា មន្ត្រីនៅក្នុងរដ្ឋបាលរបស់លោក បានទាក់ទងជាមួយសមភាគីអ៊ីស្រាអែល រួមទាំងចំណុចប្រទាក់រវាងមេដឹកនាំយោធា និងអ្នកការទូតនៃប្រទេសទាំងពីរ។

លោកបានលើកឡើងថា “ពួកគេនឹងមិនធ្វើការ សម្រេចចិត្តភ្លាមៗនោះទេ” ដោយចង្អុលទៅការពិត ដែលថាជនជាតិ យូដាបច្ចុប្បន្ន កំពុងប្រារព្ធពិធីបុណ្យ High Holidays ដូច្នេះហើយ យើង​នឹង​រង់ចាំ​មើល​ថា ពួកគេ​មាន​អ្វី​នៅពេល​ពួកគេ​ចង់​និយាយ​ ។

លោក Lael Brainard នាយកក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ដែលបានឡើងលើវេទិកា បន្ទាប់ពីលោក បៃដិន បានបញ្ចប់ការ កត់សម្គាល់ របស់លោកបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាង ជិតស្និទ្ធលើទីផ្សារប្រេង ពិភពលោកចំពេលមាន ភាពតានតឹងខ្ពស់នៅតំបន់មជ្ឈិមបូព៌ា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top