វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងសារជាថ្មីថា ខណៈពេលដែលអ៊ីស្រាអែល មានសិទ្ធិប្រយុទ្ធ និងការពារខ្លួនប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធដូចជាក្រុមហេសបូឡា វាគួរតែដាក់កិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀត ក្នុងការកាត់បន្ថយចំនួន ជនស៊ីវិល ដែលស្លាប់ និងរបួសឲ្យតិចតួចបំផុត ក្នុងអំឡុងពេលប្រតិបត្តិការ បែបនេះ។
ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើល ជាលើកទីមួយរបស់លោក ចាប់តាំងពីចូលកាន់តំណែង នៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាន លោក បៃដិន បានព្យាយាមបំបាត់កង្វល់ ដែលកំពុងកើនឡើង ដែលថាអ្វីដែលកំពុងកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កំពុងខិតទៅជិតសង្គ្រាមក្នុងតំបន់ ពេញលក្ខណៈនៅតំបន់កណ្តាល និងខាងកើត។
លោកបានអះអាងថា យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយស្ថានភាព បច្ចុប្បន្នបានទទួលការគាំទ្រ ពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏ដូចជាសម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញពិភពលោក។
លោក បៃដិន បានលើកឡើងថា “អ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាង ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារ ដ៏សាហាវមកលើពួកគេ មិនត្រឹមតែពីប្រជាជនអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែការពិតគឺថា ពួកគេត្រូវតែប្រយ័ត្នប្រយែងខ្លាំងជាងនេះក្នុងការដោះស្រាយនឹងជនរងគ្រោះជនស៊ីវិល” ៕
ប្រែសម្រួល ឈូក បូរ៉ា
