ហ្គាហ្សា៖ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានប្រកាសថា ខ្លួនបានផ្អាកប្រតិបត្តិការនៅគ្លីនិកវេជ្ជសាស្ត្ររបស់ខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា ភ្លាមៗបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានប្រកាសពីការឡោមព័ទ្ធតំបន់ Jabalia ។
សេចក្តីថ្លែងការណ៍សារព័ត៌មានមួយបានឲ្យដឹងថា គ្លីនិកវេជ្ជសាស្រ្តរបស់សង្គមនៅភាគខាងជើង តំបន់ហ្គាហ្សា បានផ្អាកប្រតិបត្តិការដោយសារតែ “ការឈ្លានពាន” ដែលកំពុងបន្តដោយអ៊ីស្រាអែលនៅក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយ៉ាងទូលំទូលាយ ប្រឆាំងនឹងប្រជាជននៅតំបន់ហ្គាហ្សាភាគខាងជើង ដោយបង្ខំឱ្យមានការជម្លៀសខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ប្រភពបានសង្កត់ធ្ងន់ថាប្រតិបត្តិការរបស់អ៊ីស្រាអែល បានបង្ខំបុគ្គលិករបស់សង្គមឱ្យជម្លៀស ចេញពីលំនៅដ្ឋានរបស់ពួកគេហើយ បានបញ្ឈប់ប្រតិបត្តិការនៅចំណុចពេទ្យចំនួន៤។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែល បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធតំបន់ Jabalia បន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លា នៅភាគខាងជើងតំបន់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា