បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ជនជាតិចិន២នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត និងយ៉ាងហោចណាស់មនុស្ស១០នាក់ទៀត បានទទួលរងរបួសនៅក្នុងការវាយប្រហារ អត្តឃាតដែលគេសង្ស័យថា ធ្វើឡើងនៅជិតអាកាសយានដ្ឋាន Karachi ក្នុងប្រទេសប៉ាគីស្ថាន ។
ទោះបីជាយ៉ាងណាក្តីទូរទស្សន៍BBC ក៏បានបញ្ជាក់ដែរថានៅឡើយតែ សាកសពទី៣បីដែលមិនទាន់ស្គាល់អត្តសញ្ញាណជាផ្លូវការហើយតែត្រូវបានគេគិតថាជាអ្នកដែលបានបើកការវាយប្រហារលើកនេះ។
ស្ថានទូតចិនក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ការផ្ទុះកាលពីយប់ ថ្ងៃអាទិត្យគឺជា ការវាយប្រហារដោយភេរវកម្ម និងមានគោលដៅសំដៅ ទៅលើក្បួនរថយន្តរបស់វិស្វករចិន ដែលកំពុងធ្វើការលើគម្រោង ថាមពលនៅក្នុងខេត្ត Sindh ។
កងទ័ពរំដោះនៃប្រទេស ប៉ាគីស្ថានដែលហៅថា Balochistan Liberation Army (BLA) ដែលផ្តាច់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើការវាយប្រហារ លើជនជាតិចិន ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធបាននិយាយថា ខ្លួនបាន កំណត់គោលដៅលើក្បួន រថយន្តនៃកងវិស្វកម្ម និងវិនិយោគិនចិន ដែលបានធ្វើដំណើរមកដល់ពីព្រលានយន្តហោះKarachi។
គួរឲ្យដឹងដែរថាស្ថានទូតចិននៅថ្ងៃចន្ទនេះ បានក្រើនរំលឹកពលរដ្ឋ របស់ខ្លួន និងសហគ្រាសចិននៅក្នុងប្រទេសប៉ាគីស្ថាន ឱ្យមានការប្រុងប្រយ័ត្ន និង ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចាត់វិធានការសុវត្ថិភាព ហើយស្ថានទូតបានបន្ថែមថា ខ្លួនសង្ឃឹមថាប៉ាគីស្ថាន នឹងស៊ើបអង្កេតឱ្យបានហ្មត់ចត់ ចំពោះការវាយប្រហារនេះ និង ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើអ្នករៀបចំផែនការ៕
ប្រែសម្រួល៖ស៊ុនលី