ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន និងអនុប្រធានាធិបតី អាមេរិក Harris ចូលរួមកាន់ទុក្ខ អ្នកស្លាប់នៅក្នុងថ្ងៃ ខួបរំលឹកមួយឆ្នាំ នៃការវាយប្រហារ របស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអ៊ែល និងអំពាវនាវសុំឲ្យមានសន្តិភាព

AFP

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃចន្ទ ទី៧ ខែតុលា ម្សិលមិញនេះ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បាននៅស្ងៀមស្ងាត់ និងបានអុជទៀន ក្នុងពិធីកាន់ទុក្ខរបស់ជនជាតិជ្វីហ្វ ដើម្បីប្រារព្ធខួបរយៈពេលមួយឆ្នាំ ចាប់តាំងពីការវាយប្រហារ របស់ក្រុមហាម៉ាស់មកលើអ៊ីស្រាអ៊ែល ខណៈដែលរូបគាត់ និង លោក ស្រី Kamala Harris បានធ្វើការអំពាវនាវ រហូតមកដល់ពេលនេះ សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។

លោក បៃដិន បានថ្កោលទោសទៅការវាយប្រហារថ្ងៃទី៧ ខែតុលា ប៉ុន្តែក៏បានរិះគន់ចំនួនអ្នកស្លាប់ជនស៊ីវិល នៅតំបន់ហ្គាហ្សាវិញផងដែរ ដោយបានគូសបញ្ជាក់ពីភាពតឹងតែង ដែលលោក និងលោកស្រី Harris ដែលជាក្តីសង្ឃឹមរបស់ប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យរូបនេះ កំពុងស្ថិតនៅក្នុងពេលមានជម្លោះ ដែលអាចប៉ះពាល់ដល់ការបោះឆ្នោតនៅខែក្រោយនេះ ។

នៅក្នុងពិធីដ៏ខ្លីមួយនៅឯសេតវិមាន លោកប្រធានាធិបតីវ័យ៨១ឆ្នាំ និងជំទាវទី១ Jill Biden បានឈរក្នុងភាពស្ងៀមស្ងាត់ ខណៈលោកគ្រូអាចារ្យម្នាក់ បានសូត្រធម៌បួងសួងដល់អ្នកស្លាប់ នៅមុនពេលលោក បៃដិន បានអុជទៀនមួយដើមក្នុង ការចងចាំដល់អ្នកដែលត្រូវបានសម្លាប់ ។

លោក បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនស៊ីវិលជាច្រើននាក់បានរងគ្រោះខ្លាំងពេកហើយនៅក្នុងអំឡុងឆ្នាំនៃជម្លោះនេះ” ។

លោក បៃដិន បានថ្កោលទោសចំពោះ “ភាពឃោរឃៅដែលមិនអាចថ្លែងបាន” នៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ហើយបានលើកឡើងថា គាត់ និងលោកស្រី Harris “បានប្តេជ្ញាចិត្តយ៉ាងពេញលេញទំហឹង” ចំពោះសន្តិសុខរបស់អ៊ីស្រាអ៊ែល ប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ហើយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ក្រុមហេបូឡាហ៍ (Hezbollah) នៅលីបង់ និងក្រុម Houthi នៅយ៉ែមែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top