ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការជាតិ កំណែទម្រង់ និង អភិវឌ្ឍន៍ចិនថ្លែងថា ប្រទេសចិន កំពុងខិតខំប្រឹងប្រែង ដើម្បីដាក់ចេញ កញ្ចប់​គោល​នយោបាយ ជំរុញកំណើនសេដ្ឋកិច្ច ដែលផ្តោត​លើ៥វិស័យ

ការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទ សារព័ត៌មាន នៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិ កំណែទម្រង់ និង អភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗ នៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែង ដើម្បីដាក់ចេញកញ្ចប់ គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ច ឱ្យបន្តងើបឡើងវិញ ។

ទាក់ទិននឹងសម្ពាធបណ្តាលមកពីការធ្លាក់ចុះ ក្នុងប្រតិបត្តិការសេដ្ឋកិច្ច យើងនឹងពង្រឹងការកែសម្រួល គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ហើយគ្រប់ផ្នែទាំងអស់ ត្រូវតែបន្តធ្វើកិច្ចខិតខំប្រឹង ប្រែងឱ្យមានប្រសិទ្ធភាពជាងមុន ។

ទាក់ទិននឹងបញ្ហាដូចជាតម្រូវការ ក្នុងស្រុកដែលមានប្រសិទ្ធភាព មានសភាពមិនគ្រប់គ្រាន់ ត្រូវផ្តោតសំខាន់គោលនយោបាយ ពង្រីកតម្រូវការក្នុងស្រុក ដែលផ្តល់អត្ថប្រយោជន៍ កាន់តែច្រើនដល់ជីវភាព រស់នៅរបស់ប្រជាជន និងជំរុញការប្រើប្រាស់ ព្រមទាំងធ្វើឱ្យការវិនិយោគ ដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។

ទាក់ទិននឹងករណីដែលសហគ្រាសមួយ ចំនួនជួបការលំបាកក្នុងការផលិត និងធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន យើងនឹងបង្កើនការផ្តល់ជំនួយដល់សហគ្រាស ដើម្បីធ្វើឱ្យបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរ និងជួយសហគ្រាសជម្នះការលំបាក។

ទាក់ទិននឹងករណីទីផ្សារ អចលនទ្រព្យបន្តមានភាពទន់ខ្សោយ ត្រូវចាត់វិធានការនិងដាក់ចេញគោលនយោបាយចម្រុះ ដើម្បីជំរុញទីផ្សារអចលន ទ្រព្យឱ្យបញ្ឈប់ការធ្លាក់ចុះ និងមានស្ថិរភាព ។

ទាក់ទិននឹងបញ្ហាដូចជាការ រង្គោះរង្គើ និងការធ្លាក់ចុះនៃទីផ្សារមូលបត្រកាលពីមុន ត្រូវដាក់ចេញនូវវិធានការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងដើម្បីជំរុញការស្តារទីផ្សារមូលធន៕

To Top