ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឱ្យ​មានការ​អត់ធ្មត់ ដើម្បី​ទប់ស្កាត់​ការកើនឡើង​ បន្ថែមទៀត ​នៃជម្លោះនៅ​មជ្ឈិមបូព៌ា​

Xinhua

យូអិន ៖ បេសកជនចិន បានជំរុញឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងជៀសវាងការវោហាសា្សស្រ្តដ៏ក្តៅគគុក និងសកម្មភាពញុះញង់ ដើម្បីការពារស្ថានការណ៍ នៅមជ្ឈិមបូព៌ាកុំឱ្យកើនឡើង បន្ថែមទៀត ឬអាចឈានដល់ ការគ្រប់គ្រងបាន។

លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពេញ អង្គមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តលទ្ធផលនៃសន្និសីទសំខាន់ៗរបស់អង្គការសហប្រជាជាតិថា “នាពេលបច្ចុប្បន្ននេះ មិនត្រូវមានការពន្យារពេលណាមួយ ក្នុងការរក្សាសន្តិភាពនៅមជ្ឈិមបូព៌ាឡើយ”។ 

ដោយត្អូញត្អែរអំពីសំណួររបស់ប៉ាឡេស្ទីនថាជា “របួសដ៏ធំបំផុត ចំពោះមនសិការរបស់មនុស្ស” លោកបានព្រមានថា ជម្លោះនៅតំបន់ហ្គាហ្សា នៅតែអូសបន្លាយ បណ្តាលឱ្យមានជនស៊ីវិល ស្លាប់កាន់តែច្រើនជារៀងរាល់ថ្ងៃ ការប្រយុទ្ធគ្នាបានរីករាលដាល ដល់ប្រទេសលីបង់ ហើយសង្គ្រាមពេញ មួយកម្រិតកាន់តែកើនឡើង មជ្ឈិមបូព៌ាគឺជិតឈាន ដល់ការបំបែកហើយ” ។

លោកបានលើកឡើងថា “យើងអំពាវនាវឱ្យមានការគោរព ប្រកបដោយប្រសិទ្ធភាពនៃអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ប្រឆាំងរាល់សកម្មភាព ដែលបំពានលើបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងថ្កោលទោសរាល់ការ វាយប្រហារដោយហិង្សា លើជនស៊ីវិល”។

លោកគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា សេចក្តីប្រាថ្នាដ៏យូរអង្វែង របស់ប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យមួយ មិនគួរត្រូវបានជៀសវាងទៀតនោះទេ ហើយភាពអយុត្តិធម៌ ជាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីន មិនគួរត្រូវបានអើពើ តទៅទៀតនោះដែរ ។

លោកបានបន្ដថា “មិនត្រូវមានការពន្យាពេលណាមួយ ក្នុងការឈានដល់បទឈប់ បាញ់ដ៏ទូលំទូលាយមួយនោះទេ ហើយផ្លូវចេញជាមូលដ្ឋាន គឺស្ថិតនៅក្នុងដំណោះស្រាយរដ្ឋពីរ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top