តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba គ្រោងនឹងរំលាយសភាជាន់ទាប របស់ប្រទេសជប៉ុននៅថ្ងៃពុធនេះ សម្រាប់ការបោះឆ្នោតមួយ នៅថ្ងៃទី២៧ ខែតុលា ដោយប្រឆាំង នឹងការរិះគន់របស់គណបក្ស ប្រឆាំងជុំវិញការប្រញាប់ប្រញាល់ភ្លាមៗ របស់លោកក្នុងការស្វែងរកអាណត្តិថ្មី។
ត្រឹមតែ ៨ថ្ងៃបន្ទាប់ពីការចូលកាន់តំណែង ការផ្លាស់ប្តូររបស់លោក Ishiba ដើម្បីរំលាយសភាតំណាងរាស្រ្ត គឺមានរយៈពេលលឿនបំផុតសង្រ្គាម។ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក បានជាប់គាំងនៅក្នុងរឿងអាស្រូវមូលនិធិដ៏ច្រើន ហើយដៃគូសម្ព័ន្ធយុវជនរបស់ខ្លួន គឺគណបក្ស Komeito គ្រប់គ្រងសភា ដែលមានសមាជិក ៤៦៥សំឡេង។
ខុទ្ទកាល័យរបស់លោក Ishiba បានអនុម័តផែនការ រំលាយសភាជាន់ទាបនៅព្រឹកថ្ងៃពុធ ហើយនឹងបញ្ចប់កាលវិភាគ សម្រាប់យុទ្ធនាការ ចាប់ផ្តើមនៅថ្ងៃទី១៥ ខែតុលា និងបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលា ហើយនាយករដ្ឋមន្ត្រីនឹងធ្វើសន្និសីទ សារព័ត៌មាននៅពេលក្រោយ។
អាណត្តិបច្ចុប្បន្ន នៃសមាជិកសភាជាន់ទាប នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៥ ដែលនៅពេលនោះ ការបោះឆ្នោតត្រូវតែធ្វើឡើង។ នៅក្រោមរដ្ឋធម្មនុញ្ញ របស់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីមានសិទ្ធិអំណាចរំលាយសភា តាមការសំរេចចិត្តរបស់ពួកគេ។
កន្លងមកលោក Ishiba បានឲ្យដឹងថា លោកនឹងទុកពេលគ្រប់គ្រាន់ សម្រាប់មេដឹកនាំបក្សប្រឆាំង ដើម្បីសួរសំណួរទៅកាន់លោកនៅក្នុងសភា។ គណបក្សប្រជាធិបតេយ្យរដ្ឋ ធម្មនុញ្ញជប៉ុន ដែលជាគណបក្សប្រឆាំងដ៏សំខាន់ បាននឹងកំពុងជំរុញឱ្យរដ្ឋាភិបាលរៀបចំគម្រោងថវិកាបន្ថែម សម្រាប់ឆ្នាំសារ ពើពន្ធបច្ចុប្បន្ន រហូតដល់ខែមីនា ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយការរញ្ជួយដី និងភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេសជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា