ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ពិភពលោកមានសុទិដ្ឋិនិយម ចំពោះភាពរស់រវើក និងឱកាសនៃសេដ្ឋកិច្ច របស់ប្រទេសចិន

“ទីផ្សារសកលមានសុទិដ្ឋិនិយម ចំពោះគោលនយោបាយទាំងនេះ ។ ” “ប្រទេសចិន ត្រូវបានរំពឹងថា នឹង សម្រេចបាននូវគោលដៅ កំណើនខាងសេដ្ឋកិច្ច ពេញមួយឆ្នាំ ចំនួន៥ ភាគរយ” ។ល។ នៅថ្ងៃទី៨ខែតុលា បន្ទាប់ពីរដ្ឋាភិបាលចិន បានឱ្យដឹងពីសភាពការណ៍ ដែលអនុវត្តជាប្រព័ន្ធ នូវគោលនយោបាយ បន្ថែមមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយបរទេស បានយកចិត្តទុកដាក់ព្រមៗគ្នា ចំពោះការនេះ ។ មតិអន្តរជាតិ បានយល់ឃើញថា គោលនយោបាយទាំងនេះ បានបង្កើនជំនឿចិត្ត របស់ភាគីនានាយ៉ាងខ្លាំង និងជំរុញសេដ្ឋកិច្ចចិន ឱ្យទទួលការអភិវឌ្ឍប្រកប ដោយភាពល្អប្រសើរ ។

មួយរយៈពេលកន្លងមកនេះ ស្របពេលដែលប្រសិទ្ធិភាព នៃគោលនយោបាយដែលមានស្រាប់ គ្រប់ផ្នែកបានបញ្ចេញ និងគោលនយោបាយបន្ថែម ត្រូវបានដាក់ចេញនិងអនុវត្ត ដំណើរការនៃសេដ្ឋកិច្ចចិន មានស្ថិរភាពជាទូទៅ និងកើនឡើងជាលំដាប់ ហើយការប៉ានប្រមាណ នៃទីផ្សារមានការកែលម្អ យ៉ាងច្បាស់លាស់ ។ ក្នុងចំណោមនោះ ទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដូចជាសន្ទស្សន៍ អ្នកគ្រប់គ្រងការបញ្ជាទិញ នៃមុខរបរផលិតកម្ម (PMI) ជាដើមបានងើបឡើងវិញ យ៉ាងឆាប់រហ័ស ហើយទីផ្សារដូចជាភាគហ៊ុន ជាដើមក៏បានងើបឡើងវិញផងដែរ ។

ទន្ទឹមនឹងនេះ ទីផ្សារប្រើប្រាស់ របស់ប្រទេសចិនក្នុងវិស្សមកាល ថ្ងៃបុណ្យជាតិចិនមានភាពស្ទុះយ៉ាងខ្លាំង ។ តាមទិន្នន័យបង្ហាញថា បរិមាណនៃ ការកក់សំបុត្រ សម្រាប់តំបន់ទេសចរណ៍ទូទាំងប្រទេសចិន ជាដើមបានកើនឡើងជាង៣៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរនិងចំណូល ពីទេសចរណ៍នៅកន្លែងជាច្រើន សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ហើយចំណូលបានមកពីការ លក់សំបុត្រភាពយន្តទូទាំងប្រទេសចិន បានកើនឡើងលើសពី២១០០លានយាន់ប្រាក់ចិន។ល ។ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានវាយតម្លៃថា កំណើននៃការប្រើប្រាស់នៅទីផ្សារ វប្បធម៌និងទេសចរណ៍ជាដើម បានបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចចិន ការធ្វើដំណើរទៅក្រៅប្រទេស របស់ភ្ញៀវទេសចរចិន ក៏បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ។

គួរបញ្ជាក់ផងដែរថា ទីផ្សារប្រើប្រាស់នៅថ្ងៃ បុណ្យជាតិចិននៅឆ្នាំនេះបានលេចចេញនិន្នាការថ្មីជាច្រើន។ មួយផ្នែក ការប្រើប្រាស់បែបថ្មី ដែលចាត់ទុកការធ្វើឌីជីថ លូបនីយកម្ម ភាពបៃតង និងការរួមបញ្ចូលគ្នាជាលក្ខណៈពិសេស បានបំពេញតម្រូវការលើពហុវិស័យរបស់អ្នកប្រើប្រាស់។ មួយផ្នែកទៀត ដោយទទួលនូវការជំរុញពីគោលនយោបាយ មានអំណោយផលជាច្រើន នៃទីផ្សារអចលនទ្រព្យ ដែលបានចេញផ្សាយមុនថ្ងៃឈប់សម្រាក ការប្រើប្រាស់និងការវិនិយោគខាងទំនិញខ្នាតធំ ដូចជាការទិញ ផ្ទះជាដើមបានរំលេចចេញ នូវនិន្នាការងើបឡើងវិញ ។

សញ្ញាវិជ្ជមានមួយហើយមួយទៀត ដែលមកពីទីផ្សារចិន គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ភាគីជាច្រើន។ នៅមុនថ្ងៃបុណ្យជាតិឆ្នាំនេះ រដ្ឋាភិបាលចិនបានដាក់ចេញ នូវគោលនយោបាយមួយចំនួនដូចជា ការបញ្ចុះអត្រាប្រាក់បម្រុង ការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រា ការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ជាដើម បានបង្កើនជំនឿចិត្ត នៃទីទីផ្សារនិងបញ្ចេញ សក្តានុពលទីផ្សារយ៉ាងខ្លាំង ។ មូលធនសកលបាន ទិញ ទ្រព្យសម្បត្តិចិន ជាបន្តបន្ទាប់ ដែលបង្ហាញពីសុទិដ្ឋិនិយម ចំពោះគោលនយោបាយសេដ្ឋកិច្ច និងអនាគតអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសចិន។ ប្រការនេះក៏បានបញ្ជាក់ផងដែរថា និន្នាការទូទៅ នៃសេដ្ឋកិច្ចចិនមិនបានកែប្រែទេ ហើយលក្ខខណ្ឌមានអំណោយ ផលដូចជាទីផ្សារដ៏ធំទូលាយ សេដ្ឋកិច្ចមានភាពធន់ខ្លាំងនិងសក្តានុពល ដ៏ធំជាដើមមិនបានកែប្រែទេ ។

ទន្ទឹមនឹងនោះ ទីផ្សារចិនដែលបានពង្រីកនិងបើកចំហជាបន្តបន្ទាប់បានបង្កើតឱកាសឈ្នះ-ឈ្នះសម្រាប់ប្រទេសនានា។ ថ្ងៃទី៨ខែតុលា រដ្ឋាភិបាលចិនបានប្រកាសថា នឹងបង្កើនកម្លាំងទាក់ទាញនិងលំនឹងការវិនិយោគ បង្កើនការបើកចំហដោយម្ចាស់ការថែមមួយកម្រិតទៀត ដាក់ចេញគម្រោងទុនបរទេសសំខាន់ៗមួយចំនួននិងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនប្រកបដោយភាពកាន់តែបើកចំហ និងវិធានការថ្មីៗផ្សេងទៀត ។ នេះគឺមានន័យថា ទ្វាររបស់ប្រទេសចិន នឹងបើកចំហរឹតតែធំ ហើយកម្រិតនៃភាពងាយស្រួល ក្នុងការចេញចូលដែននឹង ត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ដើម្បីជួយសហគ្រាសទុនបរទេសចាក់គ្រឹះយ៉ាងរឹងមាំ នៅប្រទេសចិននិងឈ្នះនៅប្រទេសចិន ។

នាពេលបច្ចុប្បន្ននេះ បរិយាកាសខាងក្រៅដែលសេដ្ឋកិច្ចចិន កំពុងប្រឈមមុខនៅតែមានភាព ស្មុគស្មាញនិងភាពតានតឹង ការរក្សាស្ថិរភាពនិងកំណើន ជាលំដាប់នៃសេដ្ឋកិច្ចចិន នៅតែ ត្រូវធ្វើកិច្ចខិតខំប្រឹង ប្រែងជាច្រើនដដែល។ ប៉ុន្តែ ស្របពេលដែលសញ្ញាវិជ្ជមាន មួយហើយមួយទៀត បានលេចចេញជាបន្តបន្ទាប់ ហើយស្របពេល ដែលការប៉ាន់ប្រមាណនៃទីផ្សារបន្តមានភាពប្រសើរឡើង ប្រទេសចិនបានពោរពេញ ទៅដោយជំនឿចិត្ត ចំពោះការសម្រេច បាននូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ និងពោរពេញទៅដោយជំនឿចិត្ត ចំពោះការរក្សាបាន នូវអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយស្ថិរភាព និងភាពល្អបរិសុទ្ធជាបន្តបន្ទាប់ ។”ជំនឿចិត្តរបស់ប្រទេសចិន” បែបនេះក៏ជាឱសថពង្រឹងកម្លាំងចិត្ត សម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ ៕

To Top