បរទេស៖ ព្យុះសង្ឃរា Milton បានបោកបក់ចូលឆ្នេរសមុទ្រឈូងសមុទ្រ ផ្លរីដា ភាគខាងត្បូងទីក្រុង Tampa កាលពីយប់ថ្ងៃពុធ ដោយបានផ្តាច់ថាមពល និងនាំមកនូវការកើនឡើងនៃព្យុះ ដែលគំរាមកំហែងអាយុជីវិត ខ្យល់បក់ខ្លាំង និងភ្លៀងជន់លិចនៅទូទាំងផ្នែកកណ្តាល និងភាគនិរតីនៃរដ្ឋសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ ដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយថា នៅពេលដែលព្យុះសង្ឃរា Milton បានបោកបក់នៅជិត Siesta Key ក្នុង Sarasota County វាគឺជាខ្យល់ព្យុះប្រភេទទី 3 ដែលមានកម្លាំងខ្យល់អតិបរមា ២០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ផ្នែកកណ្តាលរបស់ព្យុះ Milton បានវាយប្រហារចម្ងាយ ១០៨ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Tampa ប៉ុន្តែខ្យល់ព្យុះនេះបាននាំមកនូវ ការកើនឡើងថែមទៀត, ការជន់លិចនៃទឹកពីឆ្នេរសមុទ្រ ទៅកាន់តំបន់ដីគោក – ទៅកាន់ទីក្រុងផ្សេងទៀតនៃតំបន់ Tampa រដ្ឋផ្លរីដា ,ទីក្រុង St. Petersburg, Sarasota និង Fort Myers ។
ការព្រមានអំពីរលកព្យុះបានចូលជាធរមាន កាលពីថ្ងៃពុធសម្រាប់ជិតឆ្នេរភាគខាងលិច ទាំងមូលនៃឧបទ្វីប Florida ដែលមានចម្ងាយ ៥០០ គីឡូម៉ែត្រ។
សារព័ត៌មាន Associated Press បានរាយការណ៍ថា ថាមពលត្រូវបានផ្តាច់ចេញសម្រាប់អ្នកស្រុក និងអាជីវកម្ម ដែលមានចំនួនជាង ១ លាននាក់ ដែលភាគច្រើននៅក្នុងស្រុក Sarasota និង Manatee ៕
ប្រែសម្រួលៈ ណៃ តុលា
