ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើលិខិតអបអរសាទរ ការបើកសមាជលើកទី ១២ នៃ កាកបាទក្រហមនៃប្រទេសចិន

ក្នុងឱកាសបើកសមាជលើកទី១២ នៃកាកបាទក្រហមចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានផ្ញើលិខិត ដើម្បីសម្តែងការសួរសុខទុក្ខ យ៉ាងស្មោះ ចំពោះបុគ្គលិក សមាជិក និងអ្នកស្ម័គ្រចិត្ត នៃកាកបាទក្រហមទូទាំងប្រទេសចិន និងបង្ហាញពីក្តីរំពឹង ចំពោះការងាររបស់កាកបាទក្រហម ។

លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា កាកបាទក្រហម នៃប្រទេសចិន គឺជាស្ពាន និងជាចំណងសម្រាប់តភ្ជាប់ទំនាក់ ទំនងរវាងបក្ស និងរដ្ឋាភិបាល ជាមួយប្រជាជនក្នុងវិស័យមនុស្សធម៌ ។ ក្នុងយុគសម័យថ្មី និងដំណើរថ្មី កាកបាទក្រហមនៃប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំដោយបក្ស ផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវកំណែទម្រង់ និងការច្នៃប្រឌិតថ្មី ពង្រឹងលក្ខណៈ នយោបាយ វឌ្ឍនភាព និងការតភ្ជាប់ជាមួយមហាជន ពង្រឹងការកសាងទំនុក ចិត្តពីមហាជន និងបង្កើនសមត្ថភាពសេវាកម្មមនុស្សធម៌ ហើយចូលរួមយ៉ាងសកម្មនិង គាំទ្រកិច្ចការមនុស្ស ធម៌អន្តរជាតិនិងរួមចំណែកថ្មីក្នុងការជំរុញ ដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសជាតិដ៏ខ្លាំងក្លា ការស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ និងការជំរុញសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

To Top