ព័ត៌មានអន្តរជាតិ

ប្រទេសជាសមាជិករដ្ឋអារ៉ាប់ អំពាវនាវសុំឲ្យសហរដ្ឋអាមេរិក ជួយបញ្ឈប់អ៊ីស្រាអែល វាយប្រហារលើទីតាំងប្រេងអ៊ីរ៉ង់

Sputnik
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋអារ៉ាប់ជាច្រើននៅឈូងសមុទ្រពែក្ស បានកំពុងតែធ្វើការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យរារាំងអ៊ីស្រាអែលពីការវាយលុក ទីតាំងប្រេងរបស់អ៊ីរ៉ង់ដោយភ័យខ្លាចថា ទីក្រុងតេហរ៉ង់នឹងធ្វើការសងសឹក ដោយការវាយលុកផលិតកម្មរបស់ពួកគេ និងរំខានដល់ទីផ្សារពិភពលោក។

អ៊ីរ៉ង់​បាន​វាយ​ប្រហារ​អ៊ីស្រាអែល​ ដោយ​មីស៊ីល​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា ដោយ​ហៅ​វា​ថា​ជា​ការ​ឆ្លើយ​តប​ ចំពោះ​ការ​សម្លាប់​មេដឹកនាំ​ក្រុម Hamas និង​ក្រុម Hezbollahខណៈដែល អ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា ​នឹង​មានការ​ឆ្លើយ​តប​យ៉ាង​ខ្លាំងបន្ទាប់​ពី​ បាន​សម្របសម្រួល​ជាមួយ​សហរដ្ឋ​អាមេរិក។

" "

អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាត់អារ៉ាប់រួម តាមសេចក្តីរាយការណ៍បានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា ពួកគេនឹងមិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអ៊ីស្រាអែល ប្រើប្រាស់ដែនអាកាសរបស់ពួកគេ សម្រាប់ការវាយប្រហារនោះទេ នេះបើយោងតាមសារព័ត៌មាន Reutersបានរាយការណ៍ផងដែរ។

" "

ទីភ្នាក់ងារនេះបានដកស្រង់សម្តីលោក Ali Shihabi អ្នកវិភាគអារ៉ាប៊ីសាអូឌីត ដែលស្និទ្ធនឹងរដ្ឋាភិបាលបាននិយាយថា ប្រជាជនអ៊ីរ៉ង់បាននិយាយថា ប្រសិនបើរដ្ឋឈូងសមុទ្របើកដែនអាកាស របស់ពួកគេទៅកាន់អ៊ីស្រាអែលនោះ វាមានន័យស្មើនឹងជាសកម្មភាពនៃសង្គ្រាម។

គួរឲ្យដឹងដែរថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman តាមសេចក្តីរាយការណ៍ បានពិភាក្សាអំពីការវាយប្រហារ ដ៏មានសក្តានុពលរបស់អ៊ីស្រាអែល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi កាលពីថ្ងៃពុធ នេះបើយោងតាមប្រភពពី ភាគីទាំងពីរចេញផ្សាយដូចគ្នា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top