ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Boeing នឹង កាត់បន្ថយបុគ្គលិក បម្រើការងារ ចំនួន១៧.០០០នាក់ និងពន្យារពេល ចែកចាយយន្តហោះ 777X ខណៈខាតបង់ថវិកា អស់ជាច្រើនពាន់លានដុល្លារ

AFP
" "

បរទេស ៖ ក្រុមហ៊ុន Boeing នឹងធ្វើការកាត់បន្ថយបុគ្គលិកការងារ ចំនួន១៧.០០០នាក់ ដែលស្មើនឹង១០ភាគរយ នៃកម្លាំងពលកម្ម ទូទាំងពិភពលោករបស់ខ្លួន និងធ្វើការពន្យារពេលការចែកចាយយន្តហោះ 777X ជាលើកដំបូងរបស់ខ្លួនក្នុង១ឆ្នាំ និងបានកត់ត្រាពីការខាតបង់ថវិកា ចំនួន៥ពាន់លានដុល្លារ អាមេរិកនៅក្នុងត្រីមាសទី៣ ខណៈដែលក្រុមហ៊ុនផលិតយន្តហោះ របស់សហរដ្ឋអាមេរិកមួយនេះ នៅតែបន្តឃើញ មានសកម្មភាពកើនឡើង នៅក្នុងអំឡុងពេលមួយខែ នៃការធ្វើកូដកម្មនោះ ។

លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានលើកឡើងនៅក្នុងសារមួយទៅកាន់និយោជិតថា ការកាត់បន្ថយយ៉ាងសំខាន់ គឺជារឿងចាំបាច់ “ដើម្បីស្របតាមការពិតផ្នែកហិរញ្ញវត្ថុរបស់យើង” បន្ទាប់ពីការធ្វើកូដកម្មដែលកំពុងបន្តដោយកម្មករនៅ West Coast របស់សហរដ្ឋអាមេរិក ចំនួន ៣៣.០០០នាក់បានបញ្ឈប់ការផលិតយន្តហោះ 737 MAX, 767 និងប្រភេទ 777 របស់ខ្លួន។

" "

សាររបស់លោក Ortberg បានដាក់ថា “យើងកំណត់កម្រិតកម្លាំងការងាររបស់យើងឡើងវិញ ដើម្បីឲ្យស្របទៅនឹងការពិត ហិរញ្ញវត្ថុរបស់យើង និងឈានទៅការ កំណត់អាទិភាព ដែលផ្តោតកាន់តែខ្លាំង។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងកំពុងរៀបចំផែនការ កាត់បន្ថយទំហំ នៃកម្លាំងការងារសរុប របស់យើងប្រហែល១០ភាគរយ ហើយការកាត់បន្ថយទាំងនេះនឹងបូករួមបញ្ចូលនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងបុគ្គលិក ផងដែរ” ។

" "

គេបានដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ១,១ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្មនៅលើទីផ្សារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top