ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ឧបាយកលនយោបាយ ដែលបង្ករឿងហេតុ និងចង់ឱ្យតំបន់តៃវ៉ាន់ ឯករាជ្យរបស់បុគ្គល Lai Ching-te និងបក្ខពួកមុខ ជានឹងទទួលបរាជ័យ ជាក់ជាមិនខាន

កាលពីថ្ងៃទី ១០ ខែតុលា បុគ្គល Lai Ching-te អ្នកដឹកនាំនៃតំបន់តៃវ៉ាន់ ប្រទេសចិន បានលើកឡើងម្តងទៀតនូវអ្វីដែលហៅថា “ទស្សនថ្មីស្តីពីប្រទេសពីរ” និង”មិនចំណុះឱ្យគ្នា” ប្រឌិតពាក្យ សម្តីបំបែកបំបាក់ដ៏ខុសទំនងដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ជម្រុញការផ្តួចផ្តើមបំបែកបំបាក់ ញ៉ុះញង់ឱ្យត្រើយទាំងសង ខាងធ្វើបដិបក្ខនឹងគ្នា ។ ក្នុងបរិបទដែលការប្រកាន់ខ្ជាប់ នូវគោលការណ៍ចិន តែមួយបានក្លាយជាគំនិតឯកភាពរួម របស់សហគមន៍អន្តរជាតិ តាំងពីយូរណាស់ មកហើយ ។ សុន្ទរកថារបស់បុគ្គល Lai Ching-te ធ្វើផ្ទុយពីចរន្តយុគសម័យ ដែលបានលាតត្រដាងម្តងទៀត នូវគោលជំហរដ៏រឹងចចេស របស់កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យនិងចេតនាអាក្រក់ ដែលបង្កើនភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីស្វែងរកផលប្រយោជន៍ ខាងនយោបាយផ្ទាល់ខ្លួន ។

ចាប់ពីបានឡើង កាន់មុខ តំណែងជាអ្នកដឹកនាំតំបន់តៃវ៉ាន់ កាលពីខែឧសភា ឆ្នាំនេះមក បុគ្គល Lai Ching-te បានឃោសនាបំប៉ោងពី” ឯករាជ្យភាព តៃវ៉ាន់”តាមគ្រប់ទម្រង់ ។ ខណៈថ្លែងសុន្ទរកថានៅថ្ងៃទី ២០ ខែឧសភា បុគ្គល Lai Ching-te បានប្រកាសដោយបើកចំហថា “ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ មិនចំណុះគ្នាទៅវិញទៅមក” ប៉ុនប៉ងបង្ករឿងហេតុក្នុងបញ្ហាទទួលស្គាល់អ្វីដែលហៅថា “ប្រទេស” ក្នុងន័យយកទំនាក់ទំនង រវាងប្រទេសទាំងពីរមកជំនួសទំនាក់ទំនង រវាងត្រើយទាំងសងខាង ។ ការលើកឡើងពាក់ព័ន្ធរបស់បុគ្គល Lai Ching-te បានបង្កជាទំនាស់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍ចិន តែមួយនិងបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដូច្នេះ ការលើកឡើងទាំងនេះ បង្កប់នូវកម្លាំងដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” យ៉ាងខ្លាំងនិងមាន ផលវិបាកយ៉ាងធ្ងន់ធ្ងរ ។

មិនថា បុគ្គល Lai Ching-te ប្រើប្រាស់ពាក្យពេចន៍យ៉ាងណា ទៅតែងលម្អគំនិតផ្តួចផ្តើមស្តីពី”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ក៏ដោយ ក៏សុទ្ធតែមិន អាចកែប្រែ ការពិតជាក់ស្តែង ដែលថា ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គឺជាប្រទេសចិនតែមួយ និងតៃវ៉ាន់ ជាចំណែកមួយ របស់ចិនបានឡើយ ។ «សេចកី្តប្រកាសក្រុងគែរ» ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៤៣ និង«សេចក្តីប្រកាស Potsdam »ដែលបានចុះហត្ថលេខា កាលពីឆ្នាំ ១៩៤៥ បានកំណត់យ៉ាងច្បាស់ថា ទឹកដីចិនដែលបូករួមទាំងកោះតៃវ៉ាន់ផងដែរ ដែលជប៉ុនឆក់យកនោះ គឺ ត្រូវប្រគល់មកឱ្យចិនវិញ ។

កាលពី ៥៣ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយមានសំឡេងគាំទ្រ ច្រើនលើសលប់ដែលសម្រេចចិត្តរៀបចំឡើងវិញនូវសិទ្ធិស្រប់ច្បាប់ទាំងអស់ របស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអង្គការសហប្រជាជាតិ ហើយទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់ របស់ចិន នៅអង្គការសហប្រជាជាតិ តំណាងខុសច្បាប់ របស់តំបន់តៃវ៉ាន់ ត្រូវបានបណ្តេញចេញពីអង្គការ សហប្រជាជាតិភ្លាមៗ ។ សេចក្តីសម្រេចចិត្តនេះ បានដោះស្រាយទាំងស្រុង នូវបញ្ហាសិទ្ធិតំណាង របស់ប្រទេសចិនទាំងមូលដែលបូករួមទាំងតៃវ៉ាន់ផងដែរនៅអង្គការសហប្រជាជាតិ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីដែលហៅថា “ប្រទេសចិនពីរ”ឬ”ចិន មួយ តៃវ៉ាន់មួយ”នោះទេ ។ ក្នុងបញ្ហាជាគោលការណ៍នេះ គ្មានតំបន់ពណ៌ប្រផេះ ឬចន្លោះប្រហាង ដែលមានភាពស្រពេចស្រពិល នោះទេ ។

“មាតុភូមិរបស់ជនជាតិ ចិនតៃវ៉ាន់ គឺប្រទេសចិន””បុគ្គល Lai Ching-te ចាំបាច់ត្រូវបញ្ឈប់នូវទង្វើ ដ៏គ្រោះថ្នាក់មួយនេះ ដើម្បីជៀសវាងកុំឱ្យ រុញច្រានប្រជាជន តៃវ៉ាន់ចំនួន ២៣ លាននាក់ធ្លាក់ ក្នុងសភាពកាន់តែគ្រោះថ្នាក់”។ល។ សំឡេងរិះគន់នៅកោះតៃវ៉ាន់ទាំងនេះបានបង្ហាញឱ្យឃើញថា មនុស្សកាន់តែច្រើនឡើងៗ បានឃើញច្បាស់ថា បុគ្គល Lai Ching-te និងបក្ខពួកជាអ្នកក្បត់ឆន្ទៈ ប្រជាជននៅកោះតៃវ៉ាន់ និងជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រ តៃវ៉ាន់និងក្នុងតំបន់ ។

កាលពីខែកញ្ញា ឆ្នាំនេះ តំបន់ចិនដីគោកបានចេញ ផ្សាយសេចក្តីប្រកាសស្តីពីការផ្អាកកម្មវិធី កាត់បន្ថយពន្ធគយ ចំពោះផលិតផលលើកទីបីក្នុង «កិច្ចព្រមព្រៀងស្តីពីក្រប ខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់» (ECFA) ដោយបានសម្រេចចិត្តលុបចោល គោលនយោបាយ រួចពន្ធ ចំពោះកសិផលចំនួន ៣៤ មុខដែលផលិតនៅតំបន់តៃវ៉ាន់ ។យោងតាមការស្ទង់មតិ ដែលចេញផ្សាយដោយប្រព័ន្ធ សារព័ត៌មាន តៃវ៉ាន់ នាពេលថ្មីៗកន្លងទៅនេះ កម្រិតទំនុកចិត្តរបស់ប្រជាជននៅកោះតៃវ៉ាន់ ចំពោះបុគ្គល Lai Ching-te បានបំបែកកំណត់ត្រា ទាបបំផុតបន្ទាប់ពីឡើង កាន់មុខតំណែងមក ។ ប្រការនេះបានបង្ហាញថា ការប្រព្រឹត្តទង្វើខុសឆ្គង របស់បុគ្គលនេះ លើវិស័យទំនាក់ទំនង រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ជាដើមកំពុងបាត់បង់ការគាំទ្រ ពីប្រជាជនតៃវ៉ាន់ ។

តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វី ដែលហៅថា “តៃវ៉ាន់របស់ពិភពលោក”នោះទេ ។ “កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ប្រឆាំងនឹងសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រ តៃវ៉ាន់ ប្រព្រឹត្តផ្ទុយនឹងផលប្រយោជន៍និង សុខមាលភាពរបស់ជនរួមជាតិនៃត្រើយទាំងសងខាង គឺ កំពុងដុតសម្លាប់ខ្លួនឯង ។ មិនថាស្ថានការណ៍ក្នុងកោះតៃវ៉ាន់ ប្រែប្រួលយ៉ាង ណាមិនថា អ្នកណាឡើងកាន់អំណាចក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការ ពិតដែលត្រើយ ទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសចិន តែមួយ មិនអាចកែប្រែនិម្មាបនកម្ម ជាមូលដ្ឋាននិងទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនង រវាងត្រើយទាំងសងខាង ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្ត ដែលទីបំផុតមាតុប្រទេសនឹងសម្រេច បាននូវការបង្រួបបង្រួមបានឡើយ ៕

To Top