បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ឧបនាយករដ្ឋមន្ត្រី Aleksandar Vulin បាននិយាយថា សហភាពអឺរ៉ុប បានធ្វើការទាមទារកាន់តែខ្លាំងឡើង ពីប្រទេសស៊ែប៊ី ប៉ុន្តែមិនបានផ្តល់ នូវវឌ្ឍនភាពឆ្ពោះ ទៅរកសមាជិកភាពជាថ្នូរឡើយ ដូច្នេះរដ្ឋាភិបាលទីក្រុង Belgrade នឹង ស្វែងរក ជម្រើស នៃការចូលរួមជាមួយក្រុមមិនមែន លោកខាងលិចជំនួសវិញ។
រំលឹកដែរថាប្រទេស ស៊ែប៊ី បានដាក់ពាក្យចូលជាសមាជិក សហភាពអឺរ៉ុប តាំងតែពីឆ្នាំ២០០៩ ហើយបានក្លាយជាបេក្ខជន សម្រាប់សមាជិកភាព តាំងពីឆ្នាំ២០១២ ។ ក្នុងអំឡុងពេលប៉ុន្មាន ឆ្នាំដែលធ្វើអន្តរាគមន៍ ទីក្រុងប្រ៊ូសែលបាន ធ្វើឱ្យប្រសើរឡើង នូវតម្រូវការ របស់ខ្លួនដែលឱ្យទីក្រុងBelgrade ធ្វើឱ្យទំនាក់ទំនងធម្មតា ជាមួយកូសូវ៉ូ ទៅជាការទទួលស្គាល់ ឯករាជ្យ នៃខេត្តដែលបែកចេញពីគ្នា។
សិទ្ធិរបស់ជនជាតិស៊ែប៊ី ដែលរស់នៅក្នុងកូសូវ៉ូ និងបានភ្ជាប់ការចូលជាសមាជិក របស់ស៊ែប៊ីទៅកាន់ប្លុកនេះ ជាមួយនឹងការផ្តាច់ទំនាក់ ទំនងជាមួយទីក្រុងម៉ូស្គូ និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
លោកVulin បានប្រាប់កាសែត Berliner Zeitung នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ៖EU គ្រាន់តែប្រាប់យើងថាយើងមិនចង់បានអ្នកហេតុអ្វីបានជាអ្នកបន្តកំណត់លក្ខខណ្ឌ ដែលយើងមិនអាចបំពេញ? យើងមើលឃើញ EU ជាដៃគូ ប៉ុន្តែ យើងមិនប្រាកដថា EU ឃើញយើងជាដៃគូនោះទេ។
លោក Vulin ក៏បានប្រាប់កាសែត អាល្លឺម៉ង់ដែរថា ដោយឡែក សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin វិញគាត់មិនដែលបង្ខំស៊ែប៊ី ឱ្យជ្រើសរើសរវាងទីក្រុង Brussels និង Moscow ឬគម្រាមកាត់ផ្តាច់ទំនាក់ទំនង ប្រសិនបើទីក្រុង Belgrade ចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការចូលជាសមាជិក សហភាពអឺរ៉ុបនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
