ព័ត៌មានអន្តរជាតិ

លោកស្រី Harris ចាប់ផ្តើមវាយប្រហារ លើលោក Trump តាមរយៈសុខភាពរបស់គាត់

RT News
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សេតវិមានបានធ្វើការ ចេញផ្សាយសំបុត្រ បញ្ជាក់ពីក្រុមវេជ្ជបណ្ឌិត របស់អនុប្រធានាធិបតី អាមេរិក Kamala Harris ដោយពណ៌នា អំពីស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោកស្រី នៅពេលនេះថា ស្ថិតនៅក្នុងកម្រិត ល្អឥតខ្ចោះ ។
ក្រោយការប្រកាសនេះ យុទ្ធនាការរបស់លោកស្រី អនុប្រធានាធិបតីភ្លាមៗ បានប្រើប្រាស់របាយការណ៍នេះ ដើម្បីចោទសួរថា តើអតីតប្រធានាធិបតី Donald Trump កំពុងលាក់បាំងពីអ្វីមួយ អំពីសុខភាពរបស់គាត់។

ឯកសារដែលមានចំនួន ២ទំព័រ ដែលសរសេរដោយ លោកវេជ្ជបណ្ឌិត Joshua Simmons និងបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ បាននិយាយថាលោកស្រី Harris គឺជា ស្ត្រីមានវ័យ៥៩ឆ្នាំឆ្នាំ ដែលមានសុខភាពល្អ ដែលមានប្រវត្តិវេជ្ជសាស្ត្រ គួរឱ្យកត់សម្គាល់។

" "

របាយការណ៍ដដែលក៏បានកត់ សម្គាល់ថាលោកស្រី មិនដែលមានរោគ សញ្ញាធ្ងន់ធ្ងរទេ ហើយការពិនិត្យរាងកាយថ្មីបំផុត របស់នាងក្នុងខែមេសា ឆ្នាំ២០២៤ គឺ មិនមានអ្វីគួរបារម្ភនិង គួរឱ្យកត់សម្គាល់នោះដែរ។

" "

នៅថ្ងៃដដែលនេះលោកស្រី Harris បានលើកយកបញ្ហាសុខភាពនេះ ដោយបានវាយ ប្រហារជាពាក្យសំដីថា វាច្បាស់ណាស់ថា គូប្រជែងរបស់នាង និងក្រុមរបស់គាត់ មិនចង់ឱ្យប្រជាជនអាមេរិក មើលឃើញពីអ្វីដែលគាត់កំពុងធ្វើ និងថាតើគាត់ សមជាប្រធានាធិបតី សហរដ្ឋអាមេរិកដែរឬទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top