បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានដកស្រង់ព័ត៌មាន ចេញពីកាសែត ក្នុងស្រុកអាល្លឺម៉ង់ The Bild ដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់ នឹង មិនមានសព្វវុធ និងឧបករណ៍យោធាទៀតទេ ដើម្បីផ្តល់ជូនអ៊ុយក្រែន លើសពីអ្វីដែលបានសន្យារួចហើយ បើទោះបីជាទីក្រុងគៀវ នៅតែរងសម្ពាធយ៉ាងខ្លាំង ដោយរុស្ស៊ីនៅជួរមុខក៏ដោយ ។
យោងតាមគេហទំព័រនោះ ក្រសួងការពារជាតិអាល្លឺម៉ង់ ក៏នឹងមិនជឿដែរថា អ៊ុយក្រែននឹងមានសមត្ថភាពបើក ការវាយលុកដើម្បីរំដោះទឹកដីរបស់ខ្លួន នាពេលខាងមុខនេះទេ ។
របាយការណ៍ក៏បាននិយាយផងដែរថា ទីក្រុងប៊ែរឡាំងនឹងមិនបញ្ជូន អាវុធធុនធ្ងន់ ទៅកាន់អ៊ុយក្រែនទៀតទេ ហើយការផ្តល់ជំនួយប្រភេទនេះត្រូវបាន បញ្ចប់ ។ គេសង្កេតឃើញថាពាក្យនេះនឹង ត្រូវមានន័យទៅអាវុធប្រភេទ មួយចំនួនដូចជារថក្រោះ រថពាសដែក រថក្រោះបាញ់ដោយខ្លួនឯង និងផ្នែករឹងស្រដៀងគ្នាជាច្រើនទៀត។
លើសពីនេះ យោងតាម Bild កញ្ចប់ជំនួយយោធាថ្មី ដែលសន្មត់ថា១,៤ពាន់លានអឺរ៉ូឬត្រូវជា១,៥៣ពាន់លានដុល្លារ អធិការបតីអាល្លឺម៉ង់ Olaf Scholz ថ្មីៗនេះបានសន្យា ជាការពិតសំដៅ ទៅលើការសន្យា ដែលបានសន្យានិង បានបង់សម្រាប់ឆ្នាំមុនប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី