ព័ត៌មានអន្តរជាតិ

អាមេរិក បរាជ័យក្នុងការបញ្ឈប់ យន្តហោះគ្មានមនុស្សបើកអាថ៌កំបាំង ជាច្រើនគ្រឿង នៅលើទីតាំងយោធា ក្នុងរដ្ឋ Virginia

RT News

បរទេស៖ កាសែត Wall Street Journal បានបង្ហាញឱ្យដឹងថា កងនាវាយន្តហោះគ្មានមនុស្សបើក ដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចឈ្លបយកការណ៍ លើមូលដ្ឋានទ័ពអាកាសយោធាអាមេរិកក្នុងរដ្ឋ Virginia បន្ទាប់ពីបានចូលជ្រៀតចូលទៅ ក្នុងដែនអាកាសដែលមានកំហិតរយៈពេល ១៧ ថ្ងៃកាលពីខែធ្នូមុន ដោយមន្ទីរបញ្ចកោណគ្មានអំណាច ក្នុងការបញ្ឈប់ក្រុមនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកជាច្រើន ត្រូវបានគេរកឃើញថា កំពុងហោះហើរលើមូលដ្ឋានទ័ពអាកាស Langley នៅលើច្រាំងសមុទ្រនៃរដ្ឋ Virginia ដែលជាមូលដ្ឋានមួយក្នុងចំណោម មូលដ្ឋានជ្រើសរើសរបស់សហរដ្ឋអាមេរិក ដែលផ្ទុកយន្តហោះចម្បាំងបំបាំងកាយ F-22 Raptor ។ នេះបើតាមសារព័ត៌មាន WSJ បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិករាប់សិបនាក់ របាយការណ៍ប៉ូលីស និងឯកសារតុលាការ។

អតីតឧត្តមសេនីយទ័ពអាកាសអាមេរិក លោក Mark Kelly ដែលបានដឹងពីការលុកលុយកាលពីខែធ្នូ បានប៉ាន់ប្រមាណថា យន្តហោះគ្មានមនុស្សបើកនាំមុខ (UAV) មានប្រវែងប្រហែល ២០ហ្វីត ដែលហោះហើរក្នុងល្បឿនជាង ១០០ ម៉ាយក្នុងមួយម៉ោង នៅរយៈកម្ពស់ប្រហែល ៣.០០០ហ្វីត ដល់ ៤.០០០ ហ្វីត” ជាមួយនឹងយន្តហោះគ្មានមនុស្សបើក ផ្សេងទៀតតាមពីក្រោយ។ របាយការណ៍បាននិយាយថា យន្តហោះគ្មានមនុស្សបើកបានហោះហើរ តាមលំនាំនៃអង្គភាពស្លាបថេរមួយ ឬពីរ អមដោយឧទ្ធម្ភាគចក្រគ្មានមនុស្សបើកដែលតូចជាង ប្រហែលទំហំនៃយន្តហោះគ្មានមនុស្សបើក ពាណិជ្ជកម្មទម្ងន់ ២០ ផោន ដែលជារឿយៗដំណើរការនៅរយៈកម្ពស់ទាប។

លោក Kelly បានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បានធ្វើដំណើរទៅភាគខាងត្បូងឆ្លងកាត់ឈូងសមុទ្រ Chesapeake ឆ្ពោះទៅកាន់ទីក្រុង Norfolk និងមូលដ្ឋានស្នាក់នៅរបស់ អង្គភាពប្រតិបត្តិការពិសេស SEAL Team Six របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏ដូចជាស្ថានីយ៍ Naval Station Norfolk ដែលជាកំពង់ផែកងទ័ពជើងទឹកដ៏ធំមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top