ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ លុបបំបាត់ចោល សំឡេងថ្លង់ និងការរំខាន ផ្តោតលើផល ប្រយោជន៍រួម

ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ បានបិទបញ្ចប់ នៅក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ ក្នុងសន្និសីទ ថ្នាក់ដឹកនាំ ចិន-អាស៊ាន លើកទី២៧ ដែលធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល ភាគីទាំងពីរបានរួមគ្នាប្រកាសថា ការចរចាស្តីពីការ លើកកម្ពស់ លំដាប់ថ្នាក់ នៃតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ឱ្យឡើងដល់កំណែ 3.0 បានបិទបញ្ចប់ ។ នេះជាវិធានការគន្លឹះ ក្នុងការលើកកម្ពស់ លំដាប់ថ្នាក់ នៃការធ្វើសមាហរណកម្ម សេដ្ឋកិច្ច អាស៊ីខាងកើត ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរ ក្នុងការគាំទ្រយ៉ាងមុតមាំ នូវពហុភាគីនិយម និងពាណិជ្ជកម្មសេរី ។ ក្នុងសន្និសីទលើកនេះ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានលើកឡើង នូវគំនិតផ្តួចផ្តើមបីចំណុច ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ាន ដោយអំពាវនាវ ឱ្យបង្កើតបណ្តាញទំនាក់ទំនង ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការ ខាងឧស្សាហកម្មងើបឡើងថ្មី និងធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានភាពស៊ីជម្រៅ ។ ប្រការនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់មួយថា ភាគីចិនរីករាយបន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដ៏មេត្រីភាពជាមួយប្រទេសក្នុងតំបន់ ។

បច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិ បាននិងកំពុងកើតមានបម្រែបម្រួលដ៏ស្មុគស្មាញ ប្រទេសមួយចំនួនតូច បានញុះញង់ឱ្យកាត់ផ្តាច់ ទំនាក់ទំនងនិងខ្សែ សង្វាក់ ហើយធ្វើបដិបក្ខគ្នាតាមក្រុម ការពារនិយមបានងើបឡើងវិញនៅទូទាំងពិភពលោក។ ក្រោមបរិបទបែបនេះ ហេតុអ្វីបានជាកិច្ច សហប្រតិបត្តិការ រវាងចិននិងអាស៊ាន មានភាពកាន់តែរឹងមាំ? មូលហេតុសំខាន់ គឺដោយមក ពីប្រទេសនានា សុទ្ធតែមាន គោលបំណងរួម ស្តីពីការទទួល ការអភិវឌ្ឍ និងស្តារឡើងវិញ និងធ្វើឱ្យប្រជាជន មានជីវភាពរស់នៅដ៏ល្អ ។ ក្នុងនាមជាប្រទេសជិតខាង សេដ្ឋកិច្ចចិននិងអាស៊ាន មានភាពបំពេញបន្ថែម គ្នាយ៉ាងខ្លាំង ហើយមាន ឧត្តមភាពធម្មជាតិក្នុងការ បង្កើតខ្សែ សង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកាន់តែមានលក្ខខណ្ឌ ក្នុងការសម្រេច បាននូវការអភិវឌ្ឍ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។

លទ្ធផលជាផ្លែផ្កាគួរ ឱ្យកត់សម្គាល់ដែលកិច្ចប្រជុំកំពូល អាស៊ានលើកនេះទទួលបានគឺ ថ្នាក់ដឹកនាំចិន និងប្រទេសអាស៊ាន១០ បានប្រកាសពីការ បញ្ចប់ការចរចា អំពីតំបន់ពាណិជ្ជកម្ម សេរីចិន-អាស៊ានកំណែ3.0 ហើយត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅឆ្នាំ២០២៥ ។ ការលើកកម្ពស់លំដាប់ថ្នាក់នេះ គ្របដណ្តប់វិស័យចំនួន៩ ដែលមិនត្រឹមតែពាក់ព័ន្ធ ដល់វិស័យដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងក៏ពាក់ព័ន្ធ ដល់វិស័យងើបឡើងថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ច បៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ របៀបវារៈគយនិងភាពងាយស្រួល ខាងពាណិជ្ជកម្មនិ ងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកវិទ្យាខាង សេដ្ឋកិច្ចជាដើម ។ លទ្ធផលជាផ្លែផ្កាដ៏សំខាន់នេះ បានផ្តល់ការធានាខាងប្រព័ន្ធ របបដល់ការរួមគ្នា កសាងទីផ្សារ ដ៏ធំធេងរបស់ភាគីទាំងពីរ ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែខ្លាំងក្លា និងយូរអង្វែងដល់ការអភិវឌ្ឍ របស់ភាគីទាំងពីរ ។

ចិននិងអាស៊ាន មានចំនួនប្រជាជនសរុបលើសពី ២ពាន់លាននាក់ ត្រូវជា១ភាគ៤នៃចំនួនប្រជាជនពិភពលោក ។ ទីផ្សារដ៏ធំធេងទាំងពីរនេះពួតដៃគ្នា នឹងនាំឱ្យការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ មានកម្រិតកាន់តែខ្ពស់ ហើយមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកលក៏នឹងមានភាពកាន់តែរឹងមាំផងដែរ ។
មជ្ឈដ្ឋានខាងក្រៅបានសង្កេតឃើញថា នៅពេលមុន និងក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកនេះ បានលេចចេញសំឡេងថ្លង់និងការរំខានមួយចំនួន ។ ឧទាហរណ៍ដូចជា មានអ្នកនយោបាយជប៉ុន បានលើកឡើងអ្វី ដែលហៅថា គំនិតស្តីពីការបង្កើត“អង្គការណាតូ “នៅអាស៊ី” និងសហរដ្ឋអាមេរិក និងហ្វីលីពីនប៉ុនប៉ងបង្កទំនាស់ និង ការបដិបក្ខគ្នាដោយយកបញ្ហាសមុទ្រចិនខាងត្បូង ធ្វើជាលេសក្នុងកិច្ចប្រជុំកំពូល ។ នេះបានល្មើសនឹងគោលបំណង របស់អាស៊ានស្តីពីការគាំពារការអភិវឌ្ឍ ដោយសន្តិភាពក្នុងតំបន់ ហើយរងការរិះគន់ និងប្រឆាំងយ៉ាងទូលំទូលាយ ។

មជ្ឈដ្ឋានមតិសាធារណៈយល់ឃើញថា ប្រទេសអាស៊ាន បានរក្សាការប្រុងប្រយ័ត្នជាទូទៅ ចំពោះកម្លាំងក្រៅតំបន់ដែលញុះញង់ ឱ្យមានការបដិបក្ខគ្នា ក្នុងតំបន់ ដែលមិនរីករាយជ្រើសរើសការឈរ នៅជាមួយម្ខាងណាមួយទេ ហើយក៏មិនរំពឹងទុកបញ្ហាសមុទ្រចិន ខាងត្បូង រំខាននិងបំផ្លាញ ស្ថានការណ៍ទូទៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែរ ។

គំនិតឯកភាពរួម និងលទ្ធផលជាផ្លែផ្កា ពាក់ព័ន្ធបានបង្ហាញម្តងទៀតថា ការស្វែងរកសន្តិភាពនិងជំរុញ ការអភិវឌ្ឍទើបជាតម្រូវការ និងសំណូមពរ ជាបន្ទាន់របស់ប្រទេសក្នុងតំបន់ ទង្វើនិងពាក្យសម្តីដែលបង្ករឿង ហេតុទាំងនោះគឺមិនត្រូវបានស្វាគមន៍ទេ ។ លុបបំបាត់ចោលសំឡេងថ្លង់និងការរំខាន ផ្តោតលើផលប្រយោជន៍រួម និងដោះស្រាយការវិវាទឱ្យបានសមរម្យ បទពិសោធន៍ដ៏មានតម្លៃ នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាននឹងបំផុសគំនិត បណ្តាប្រទេសនានាឱ្យយកទៅសិក្សារៀនសូត្រ ៕

To Top