ព័ត៌មានអន្តរជាតិ

លាតត្រដាងពីការពិត​ នៃផែនការសកម្មភាព ឃោសនាបំប៉ោងពី “ព្យុះទីហ្វុង Volt ”នៃសហរដ្ឋអាមេរិក

ថ្ងៃទី១៤ខែតុលា ស្ថាប័នសន្តិសុខ សាយប័រ របស់ចិន បានប្រកាសរបាយការណ៍ ពិសេសជាលើកទីបី ដើម្បីលាតត្រដាង ពីការដែលស្ថាប័ន រដ្ឋាភិបាលអាមេរិក និងរដ្ឋសមាជិក “សម្ព័ន្ធភ្នែកប្រាំ”ធ្វើសកម្មភាពលួចស្តាប់ និងលួចការណ៍សម្ងាត់តាមបណ្តាញ អ៊ីនធើណេតចំពោះប្រទេសចិន អាល្លឺម៉ង់និងប្រទេសផ្សេងទៀត ព្រមទាំងអ្នកប្រើប្រាស់បណ្តាញ អ៊ីនធើណេតនៅទូទាំងពិភពលោក ហើយមានភស្តុតាង ដែលស្ថាប័នរដ្ឋាភិបាល អាមេរិក បានទម្លាក់កំហុសទៅលើប្រទេសដទៃទៀត តាមរយៈមធ្យោបាយគ្រប់បែបយ៉ាង ដែលជាការលាតត្រដាងយ៉ាងច្បាស់ នូវអ្វីដែលហៅថា សកម្មភាព “ព្យុះទីហ្វុង Volt ”ដែលជាកលល្បិចនយោបាយ ដែលប្រឌិតរឿងដោយរដ្ឋាភិបាលអាមេរិក ។

តាមរបាយការណ៍ឱ្យដឹងថា ស្ថាប័នរដ្ឋាភិបាលអាមេរិក បានប្រឌិតរឿងនូវអ្វីដែលហៅថា អង្គការវាយប្រហារ តាមបណ្តាញអ៊ីនធើណេតឈ្មោះ “ព្យុះទីហ្វុង Volt ”ដែលគាំទ្រពីប្រទេសចិន ដើម្បីឃ្លាំមើលមាត្រាទី៧០២ នៃសេចក្តីព្រាងច្បាប់ ស្តីពីការឃ្លាំមើលការណ៍ សម្ងាត់ពាក់ព័ន្ធនឹងបរទេស ។ ឆ្លងតាមការផ្តល់សិទ្ធិពីមាត្រាទី៧០២ ស្ថាប័នស៊ើបការណ៍អាមេរិក បានផ្តល់ការណ៍សម្ងាត់ដ៏មានតម្លៃជាច្រើនឱ្យស្ថាប័នរដ្ឋាភិបាលអាមេរិក ។
តាមរបាយការណ៍បង្ហាញឱ្យដឹងថា មិនថាគោលដៅណាមួយសុទ្ធ តែមានលទ្ធភាពត្រូវរដ្ឋាភិបាល អាមេរិក និងស្ថាប័នស៊ើបការណ៍របស់អាមេរិក ដាក់បញ្ចូលក្នុងបញ្ជីឃ្លាំ មើលជាសំខាន់ ក្នុងនោះ បូករួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាបារាំង អាល្លឺម៉ង់ និងជប៉ុន រហូតដល់ពលរដ្ឋស៊ីវិល របស់អាមេរិកផងដែរ ។

ប្រទេសចិន ប្រឆាំងជាប់រហូតមក ចំពោះការស៊ើបអង្កេតផ្នែកបច្ចេកវិទ្យា ដែលបង្ករឿងខាងសន្តិសុខសាយប័រ តាមកលល្បិចនយោបាយ ហើយក៏ប្រឆាំង នឹងការធ្វើនយោបាយនីយតកម្មរឿងស្វែង រកប្រភពនៃការវាយប្រហារ តាមបណ្តាញ អ៊ីនធើណេតផងដែរ ៕

To Top