ព័ត៌មានអន្តរជាតិ

ចិន ដាក់ទណ្ឌកម្ម ទៅលើពាណិជ្ជករ Robert Tsao និងសមាជិកសភា នៅកោះតៃវ៉ាន់ ដោយចោទថា មានជាប់ពាក់ព័ន្ធនឹង បទឧក្រិដ្ឋកម្ម

AFP

ប៉េកាំង៖ នៅថ្ងៃចន្ទនេះ ប្រទេសចិន បានអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្ម និងដាក់ទណ្ឌកម្មពាណិជ្ជករកោះតៃវ៉ាន់ គឺលោក Robert Tsao និងសមាជិក សភា Puma Shen សម្រាប់ការចោទប្រកាន់បទឧក្រិដ្ឋកម្ម និងសកម្មភាពឯករាជ្យ របស់កោះតៃវ៉ាន់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យកិច្ចការកោះ តៃវ៉ាន់បានឲ្យដឹងថា គឺសាលាបណ្ឌិត្យសភា “Black Bear Academy”  ដែលបុរសទាំង២នាក់នេះត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងកំពុងស្វែងរកការញុះញង់ ឱ្យមានការបំបែកខ្លួន ដែលនឹងបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនង ឆ្លងកាត់ច្រកសមុទ្រ ។

លោក Tsao គឺជាបុរសអ្នកមានបំផុតតែម្នាក់ គត់របស់កោះតៃវ៉ាន់ ដែលបានសន្យា កាលពី២ឆ្នាំមុន ដើម្បីផ្តល់ប្រាក់ រាប់លាន ដល់កម្មវិធីបណ្តុះបណ្តាល ផ្នែកការពារជនស៊ីវិលចំនួន២ រួមទាំងសាលាបណ្ឌិត្យសភា Black Bear Academy ផងដែរ ។ លោក Shen សមាជិកសភាមកពីគណបក្ស ប្រជាធិបតេយ្យជឿនលឿន ហៅកាត់ថា (DPP) កំពុងកាន់អំណាច ជួយដំណើរការវគ្គបណ្តុះបណ្តាលដល់សាលា Black Bear Academy ។

ការិយាល័យកិច្ចការកោះតៃវ៉ាន់កម្រិតក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា ខ្លួននឹងដាក់បញ្ចូលលោក Tsao និង លោក Shen ទៅក្នុងបញ្ជីនៃ “ឯករាជ្យភាពកោះតៃវ៉ាន់” ហើយដាក់ទណ្ឌកម្មទៅលើពួកគេ និងបណ្ឌិត្យសភា ផងដែរ ។

គួរបញ្ជាក់ថា ការធ្វើបែបនេះបានកើតឡើង នៅគ្រាដែលប្រទេសចិន ដែលនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើ សមយុទ្ធយោធាថ្មីៗ ជុំវិញកោះដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ដែលប្រទេសចិន បានអះអាងថា ជារបស់ខ្លួន ។ ក្រុងប៉េកាំងបាន បញ្ជាក់ថា សមយុទ្ធនេះគឺជាការព្រមានប្រឆាំងនឹង “ទង្វើផ្តាច់ខ្លួនរបស់កងកម្លាំង ឯករាជ្យកោះតៃវ៉ាន់” ខណៈដែលបានថ្កោលទោសមេដឹកនាំ តៃវ៉ាន់លោក Lai Ching-te មកពីបក្ស DPP ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top