ព័ត៌មានអន្តរជាតិ

ការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិន ៖ សមយុទ្ធឈ្មោះ”ដាវរួម–2024B” គឺជាកាយវិការសច្ចភាព ដើម្បីគាំពារអធិបតេយ្យភាព និង បូរណភាពទឹកដីជាតិ

ថ្ងៃទី ១៤ ខែតុលា លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា ថ្ងៃនេះ យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះ ប្រជាជនចិនបានរៀបចំចាត់ ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិង កងទ័ព យុទ្ធសាស្ត្ររ៉ុកែ្កត ជាដើមធ្វើសមយុទ្ធឈ្មោះ “ដាវរួម–2024B” នៅច្រកសមុទ្រតៃវ៉ាន់ និងដែនសមុទ្រនៅ ភាគខាង ជើង ខាងត្បូង និងខាងកើត នៃកោះតៃវ៉ាន់ ប្រការនេះជាការដាក់ ទណ្ឌកម្ម យ៉ាងម៉ឺងម៉ាត់ទៅ លើបុគ្គលឈ្មោះ វីលៀម ឡៃ ដែលបានប្រើពាក្យ សម្តី ដ៏ខុសទំនងអំពីការ “ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” និងឃោសនាបំប៉ោង អំពីគំនិតបំបែកបំបាក់ ជាការកំញើញយ៉ាងខ្លាំងក្លា ចំពោះការបង្ករឿង និងស្វែងរក”ឯករាជ្យ” របស់កម្លាំងអបគមន៍នៅតៃវ៉ាន់ ហើយក៏ជាកាយវិការ សច្ចភាព ដើម្បីគាំពារអធិបតេយ្យ ភាពនិងបូរាណភាពទឹកដីជាតិផងដែរ ។

ការបង្រួបបង្រួមប្រទេសជាតិ ជានិន្នាការ ប្រវតិ្តសាស្ត្រជាទូទៅ ដែលមិនអាចរារាំងបាន និងជាសច្ចភាព នៃជនជាតិ ដែលមិនអាចបំពានបាន ។ វិធានការតបត របស់យើង គឺសំដៅចំពោះសកម្មភាព អបគមន៍និយម របស់ពួកផ្តាច់ខ្លួន ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកកិច្ចផ្ទៃ ក្នុងចិនរបស់កម្លាំងខាងក្រៅ តែមិនមែនសំដៅ ចំពោះបងប្អូន ជនរួមជាតិ តៃវ៉ាន់នោះទេ ។ រំពឹងទុកថា បងប្អូនជនរួមជាតិតៃវ៉ាន់គ្រប់រូប ប្រកាន់ខ្ជាប់មហាសច្ចភាព នៃជនជាតិ ក្តាប់ជាប់និន្នាការ ប្រវត្តិសាស្ត្រ យល់ដឹងយ៉ាងច្បាស់ និងពេញលេញ នូវចរិតគ្រោះថ្នាក់ និងចរិតបំផ្លិចបំផ្លាញ របស់ពួក អបគមន៍និយម ប្រឆាំងយ៉ាងដាច់ខាតចំពោះជនផ្តាច់ ខ្លួននិងការ ជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ចាប់ដៃគ្នាជាមួយបង ប្អូនជនរួមជាតិ នៅតំបន់ដី គោកប្រទេសចិន ដើម្បីបង្កើត អនាគតដ៏ល្អបវរ នៃការបង្រួប បង្រួមប្រទេសជាតិ និង ការស្តារភាពរុងរឿង របស់ប្រជាជាតិ ៕

To Top