បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងទំនងជាកំពុងត្រៀមខ្លួន ដើម្បីផ្តល់ការគំរាមកំហែងរបស់ខ្លួន ក្នុងការបំផ្លាញផ្លូវសាធារណៈជាច្រើនកន្លែង ដែលតភ្ជាប់ទៅកាន់កូរ៉េខាងត្បូង។
កងទ័ពប្រជាជនកូរ៉េខាងជើងហៅកាត់ថា KPA បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបំបែកទឹកដីទាំងពីរទាំងស្រុង និងពង្រឹងផ្នែកពាក់ព័ន្ធនៃភាគី របស់យើងដើម្បីឆ្លើយតបទៅនឹង ស្ថានភាពយោធាដ៏ស្រួចស្រាវនៅពេលនេះ ។
KPA ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមទាំង សមយុទ្ធយោធា និងដំណើរទស្សនកិច្ចរបស់យន្តហោះ ដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិកទៅកាន់តំបន់ផងដែរ។
គួរឲ្យដឹងដែរថា យោធាកូរ៉េខាងត្បូងបានដាក់ការព្យាករណ៍ និងរំពឹងថាផែនការនៃការបំផ្ទុះ នឹងត្រូវបំផ្លាញចោលភ្លាមៗនៅថ្ងៃចន្ទនេះ បើយោងតាមអ្នកនាំពាក្យលោកមេបញ្ជាការ Lee Sung-jun បាននិយាយក្នុងអំឡុង សន្និសីទខ្លីមួយនៅថ្ងៃដដែលនេះ។
បច្ចុប្បន្នគេសង្កេតឃើញមានផ្លូវ និងផ្លូវដែកមួយចំនួនដែលតភ្ជាប់ ផ្នែករវាងឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ ស៊ុន លី