ព័ត៌មានអន្តរជាតិ

លោក Scholz បន្ទោសព័ត៌មានក្នុងស្រុក របស់អាល្លឺម់ង់ ជុំវិញបញ្ហាគាំទ្រអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតី Olaf Scholz បានអះអាងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាល្លឺម៉ង់ គួរតែត្រូវបានស្តីបន្ទោសចំពោះការ ខ្វះខាតការគាំទ្រសាធារណៈ សម្រាប់ជំនួយយោធាដល់អ៊ុយក្រែន។

លោកប្រធានាធិបតីរូបនេះ​បាន​បន្តទៀត​ថា អ្នក​ផ្សាយ​ព័ត៌មាន​មិន​បាន​សួរ​សំណួរ​ត្រឹម​ត្រូវ​ ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ដោះស្រាយ​ រឿង​ក្តី​របស់​ខ្លួន​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។

អធិការបតីបានកត់សម្គាល់ថា គាត់ត្រូវបានសួរជាញឹកញាប់ដោយ ប្រជាពលរដ្ឋសាមញ្ញថាតើកម្រិត នៃការគាំទ្រដែលអាល្លឺម៉ង់បានផ្តល់ដល់អ៊ុយក្រែន ពិតជាត្រឹមត្រូវឬយ់ាងណា។ ទោះយ៉ាងណាក៏ដោយ នៅក្នុងការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន សំណួរនេះ មិនត្រូវបានសួរទេ ហើយដូច្នេះប្រធានបទាំងនោះកម្រ ត្រូវបានពិភាក្សានៅក្នុងកាសែត និងតាមទូរទស្សន៍ និងវិទ្យុណាស់។

កាលពីខែមិថុនា លោក Scholz បានទទួលស្គាល់ថា ជនជាតិអាល្លឺម៉ង់ជាច្រើនមិនសប្បាយចិត្ត ចំពោះការបន្តជំនួយដល់អ៊ុយក្រែន បន្ទាប់ពីគណបក្សសង្គមប្រជាធិបតេយ្យ របស់លោកបានទទួលរងនូវការធ្លាក់ចុះ យ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ដោយទទួលបានសំឡេងគាំទ្រតិចជាង ៧ភាគរយប៉ុណ្ណោះ នៅក្នុងផ្នែកខ្លះនៃភាគខាងកើតប្រទេស។

នៅពេលនោះ អធិការបតីបាននិយាយថា មនុស្សជាច្រើនមិនយល់ស្រប ជាមួយនឹងគោលនយោបាយ និងទណ្ឌកម្មអ៊ុយក្រែនរបស់ទីក្រុងប៊ែរឡាំង លើប្រទេសរុស្ស៊ី ហើយនេះត្រូវបានឆ្លុះបញ្ចាំង នៅក្នុងលទ្ធផលបោះឆ្នោតផងដែរ។ លោក​បាន​អះអាង​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយលោកគ្មាន​ ជម្រើសក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​ទេ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top