ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កម្លាំងចង់ឱ្យតៃវ៉ាន់ ឯករាជ្យ គឺជាការគំរាមកំហែង ដ៏ធំបំផុត សម្រាប់សន្តិភាព និងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់

នៅថ្ងៃទី ១៤ខែតុលា កងទ័ពរំដោះប្រជាជនចិន បានចាត់បញ្ជូនកងទ័ពគ្រប់ប្រភេទ ដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាស និង កងទ័ព យុទ្ធសាស្រ្តរ៉ុក្តែត ជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើត នៃកោះតៃវ៉ាន់ ក្នុងគោលបំណងត្រួតពិនិត្យ សមត្ថភាព រួមគ្នាប្រយុទ្ធ នៃកងទ័ពយុទ្ធ ភូមិភាគខាងកើត ។ ក្រុមនាវាផ្ទុក យន្តហោះចម្បាំង Liaoning បានចូលរួមក្នុងសមយុទ្ធលើកនេះ នៅភាគខាងកើតកោះតៃវ៉ាន់ ។ នេះជាការកំញើញយ៉ាងខ្លាំងក្លា ចំពោះការស្វែងរកឯករាជ្យភាព និងការបង្កហេតុ របស់ពួកអបគមន៍ និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាសកម្មភាពត្រឹមត្រូវ និងចាំបាច់ក្នុងការការពារ អធិបតេយ្យភាពជាតិនិង គាំពារការបង្របបង្រួមជាតិ។

ក្នុងនាមជា”សកម្មជនចង់ ឱ្យតៃវ៉ាន់ឯករាជ្យ” និងជា”អ្នកបំផ្លាញសន្តិភាព” បុគ្គលLai Ching-te អ្នកដឹកនាំតំបន់តៃវ៉ាន់ បានថ្លែងសុន្ទរកថានៅថ្ងៃទី១០ ខែតុលា ដោយបានធ្វើឱ្យ” ទ្រឹស្តីរដ្ឋពីរថ្មី” កាន់តែមានភាពជាប្រព័ន្ធ គំនិតប្រឈមមុខដាក់គ្នា កាន់តែខ្លាំង ការបង្កហេតុកាន់តែខ្លាំង ហើយបង្កើនភាពតានតឹង នៃស្ថានការណ៍ ត្រើយទាំង សង្ខាងច្រកសមុទ្រ តៃវ៉ាន់ដោយចេតនា និងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។ ផ្ដើមពីបុគ្គលLai Ching-teស្វែងរកឯករាជ្យភាពមុនសិន ទើបចិនដីគោកប្រឆាំងតបតវិញតាមក្រោយ វាគឺសមហេតុសមផលនិងស្របតាមច្បាប់ ។

សុន្ទរកថារបស់បុគ្គលLai Ching-te មានភាពបោកបញ្ឆោត និងផលវិបាកយ៉ាងខ្លាំង។ គាត់ប៉ុនប៉ងបំភ្លៃគំនិតផ្តួចផ្តើម បំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យទៅជា”វិវាទប្រព័ន្ធច្បាប់” ។ តាមពិត គាត់បានចាក់បញ្ចូល មនោគមវិជ្ជារបស់មនុស្សក្ដាប់តូច ទៅមហាជនក្នុងសង្គមតៃវ៉ាន់ដោយបង្ខំ ដែលផ្ទុយនឹងធាតុពិត នៃប្រជាធិបតេយ្យភាព។ គាត់បានគ្រប់គ្រងមតិសាធារណៈ និងបង្កើត”ភារវកម្មបៃតង”នៅក្នុងកោះតៃវ៉ាន់ គឺបានជាន់ឈ្លីលើស្មារតី ប្រជាធិបតេយ្យ។ អ្វីដែលហៅថា “ប្រជាធិបតេយ្យ” ដែលគាត់តែងតែនិយាយបានតែមាត់ គឺបម្រើទាំងស្រុងដល់ពួកអបគមន៍ និយមដែលចង់ឱ្យតៃវ៉ាន់ ឯករាជ្យ” តាមពិតគឺកំពុងធ្វើ”ប្រជាធិបតេយ្យក្លែងក្លាយ “និង”ចង់ឱ្យតៃវ៉ាន់ឯករាជ្យដោយពិតប្រាកដ” ។

ការប្រឆាំងកម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យរបស់ចិនដីគោកនាពេលបច្ចុប្បន្ន វាមិនមែនជាវិវាទប្រព័ន្ធច្បាប់ទេ តែគឺជាការតស៊ូប្រយុទ្ធ រវាងការបង្រួបបង្រួមនិងការបំបែកបំបាក់ទៅវិញ ។ កងទ័ពរំដោះប្រជាជនចិនរៀបចំសមយុទ្ធយោធាដោយទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់ មិនមែនជាការរក”លេស” ដូចដែលភាគីអាមេរិក បានឃោសនាបំប៉ោងនោះ ឡើយ ប៉ុន្តែជាទង្វើយុត្តិធម៌របស់ប្រទេសមានអធិបតេយ្យ មួយក្នុងការដាក់ ទណ្ឌកម្ម លើអំពើប៉ុនប៉ង បំបែកបំបាក់ប្រទេសជាតិ គាំពារអធិបតេយ្យភាព និងបូរាណភាពទឹកដីជាតិ ដែលមានភស្តុតាង ផ្លូវច្បាប់ដ៏ពេញលេញ ។

គួរបញ្ជាក់ថា សមយុទ្ធយោធារបស់កងទ័ពរំដោះប្រជាជនចិនលើកនេះ គឺសំដៅចំពោះទង្វើបង្កហេតុនៃពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ វាដច់ខាតមិនមែនសំដៅ ចំពោះបងប្អូនរួមជាតិតៃវ៉ាន់ទាំងឡាយនោះទេ។ “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺជា”ការបំពុលតៃវ៉ាន់” ដែលមិនសមស្របនឹង ផលប្រយោជន៍របស់ប្រជាជន តៃវ៉ាន់ទេ។ការចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាផ្លូវដែលមិនអាចដើរទៅរួច ហើយក៏នឹងបង្កជាឧបសគ្គដល់តៃវ៉ាន់ រឹតតែត្រូវបានសហគមន៍អន្តរជាតិ ប្រឆាំងរួមគ្នាថែមទៀត។ ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រប់មជ្ឈដ្ឋានតៃវ៉ាន់បានរិះគន់អ្វីដែលហៅថា សុន្ទរកថារបស់បុគ្គលLai Ching-te នៅថ្ងៃទី១០ ខែតុលា ដែលបានបំពាន លើគោលការណ៍ចិនតែមួយ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់ ។ ដូច្នេះ ប្រតិបត្តិការប្រឆាំងតបតវិញ របស់ចិនដីគោលលើកនេះ ក៏ជាការការពារ យ៉ាងមុតមាំ សម្រាប់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាសុខុមាលភាព របស់បងប្អូនរួមជាតិតៃវ៉ាន់ផងដែរ ។

បញ្ហាតៃវ៉ាន់គឺជាគន្លឹះ នៃផលប្រយោជន៍ស្នូល របស់ប្រទេសចិន ។ ការចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ គឺជាសេចក្តីប្រាថ្នារួម របស់បងប្អូនរួមជាតិ នៅត្រើយទាំងសង្ខាង នៃច្រកសមុទ្រតៃវ៉ាន់។ បក្សពួករួមទាំងបុគ្គលLai Ching-te ជាដើម បើបង្កហេតុកាន់តែខ្លាំង ចំណងខ្សែនៅលើករបស់ពួកគេ ក៏នឹងរឹតកាន់តែតឹងដែរ!

To Top