ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មស៊ីរី គួរត្រូវបានដកចេញ ស្របពេលមានការហូរចូលនូវជនភៀសខ្លួន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

Xinhua

ដាម៉ាស់៖ មន្ត្រីស៊ីរីបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ដ៏យូរនៃប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ ដោយបានព្រមានថា ទណ្ឌកម្មអន្តរជាតិលើប្រទេសស៊ីរី គួបផ្សំនឹងលំហូរជនភៀសខ្លួនពីប្រទេសលីបង់ នឹងធ្វើឱ្យបាត់បង់ធនធាន ដែលមានភាពតានតឹងរួចទៅហើយ របស់ប្រទេសស៊ីរី។

លោកបានលើកឡើងថា “យើងមិនដឹងថាស្ថានភាពនេះ អាចបន្តបានយូរប៉ុណ្ណានោះទេ ដូច្នេះហើយយើងស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីដកទណ្ឌកម្មលើប្រទេសស៊ីរី និងលុបចោលច្បាប់ Caesar ដូច្នេះយើងអាចទទួលបានជំនួយមនុស្សធម៌ ការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត”។  

ច្បាប់ Caesar ដែលជាច្បាប់របស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មរដ្ឋាភិបាលស៊ីរី សម្រាប់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម សង្គ្រាមប្រឆាំងនឹងប្រជាជនស៊ីរី ដែលបានចូលជាធរមានក្នុងឆ្នាំ២០២០ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះចុះខ្សោយ និងរារាំងសមត្ថភាពរបស់ខ្លួនក្នុងការ ដោះស្រាយតម្រូវការមនុស្សធម៌។

មន្ត្រីដដែលបានឲ្យដឹងថា ភាពតានតឹងនៅក្នុងតំបន់កំពុងធ្វើឱ្យ មានភាពតានតឹងដល់សមត្ថភាពរបស់ប្រទេសស៊ីរី ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួន ដែលត្រូវបានផ្សំឡើងដោយការបន្តហូរចូល នៃជនភៀសខ្លួនពីប្រទេសលីបង់ “យើង​មិន​អាច​បដិសេធ​បាន​ទេ​ថា ប្រទេស​ស៊ីរី​ក្រោយ​សង្រ្គាម​អស់​រយៈពេល ​ជាច្រើន​ឆ្នាំ​បាន​ហត់នឿយ”។

ជាមួយគ្នានេះ រដ្ឋមន្ត្រីរដ្ឋបាលមូលដ្ឋាន និងបរិស្ថាន លោក Louay Khareta បានប្រកាសកាលពីថ្ងៃអង្គារថា ជម្រកថ្មីចំនួន ២០ ត្រូវបានរៀបចំសម្រាប់ទទួលជនភៀសខ្លួន។  ក្រសួងសុខាភិបាលស៊ីរី បានឲ្យដឹងថា សេវាវេជ្ជសាស្រ្តឥតគិតថ្លៃសរុបចំនួន ៤២,៦៧១ ត្រូវបានផ្តល់ជូនដល់បុគ្គល ដែលមកដល់ប្រទេសលីបង់ ដែលជាលទ្ធផលនៃការវាយលុក របស់អ៊ីស្រាអែលដែលកំពុងបន្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top