ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធាថ្មីមួយទៀត ជូនទៅដល់រដ្ឋាភិបាលទីក្រុងគៀវ

RT News
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសបង្ហាញកញ្ចប់ ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៤២៥លានដុល្លារ ដោយសន្យាថានឹងមានការគាំទ្របន្ថែមទៀត នាពេលអនាគតបន្ថែមទៀតផង។

កញ្ចប់ជំនួយយោធាទាំងនោះរួមបញ្ចូល ទាំងមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង Stinger គ្រាប់រ៉ុក្កែតសម្រាប់បាញ់បង្ហោះ HIMARS និងគ្រាប់កាំភ្លើងធំ។

" "

សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូចំនួន៥០ទៀតដើម្បី បំពេញតម្រូវការសមរភូមិដែល ត្រូវការជាបន្ទាន់របស់អ៊ុយក្រែន។

" "

លោក Biden បាននិយាយជាមួយមេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky តាមទូរស័ព្ទកាលពីថ្ងៃពុធដោយសន្យាថា នឹងពង្រឹងផែនការជំនួយ សន្តិសុខជាមួយដៃគូអន្តរជាតិ ដើម្បីធានាថាអ៊ុយក្រែនមានឧបករណ៍ ដែលខ្លួនត្រូវការដើម្បីយកឈ្នះទៅលើ សមរភូមិជាមួយនឹងរុស្សី។

ជាការឆ្លើយតបភ្លាមៗលោកZelensky បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្ររបស់ខ្លួន។ គាត់បានសរសេរនៅលើ Telegram ថា៖ការដឹកនាំរបស់ប្រធានាធិបតី Biden ក្នុងការបង្រួបបង្រួមពិភពលោក និងការគាំទ្រទ្វេភាគីដ៏រឹងមាំនៅអាមេរិក គឺជាកត្តាសំខាន់ ហើយបានជួយអ៊ុយក្រែនឱ្យគ្រប់គ្រង និងការពារឯករាជ្យរបស់យើង៕

ប្រែសម្រួល៖ ស៊ុន លី

To Top