ព័ត៌មានអន្តរជាតិ

ប្រទេសចិនថា នឹងមិនបោះបង់ ចោលការប្រើប្រាស់ កម្លាំងលើ កោះតៃវ៉ាន់នោះទេ

Xinhua
" "

បរទេស ៖ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ចិនបាននិយាយ កាលពីថ្ងៃពុធថា ប្រទេសចិននឹងមិនសន្យាថា នឹងបោះបង់ចោល ការប្រើប្រាស់កម្លាំង លើកោះតៃវ៉ាន់នោះទេ ប៉ុន្តែនេះគឺសំដៅទៅលើការ ជ្រៀតជ្រែកពីខាងក្រៅ និងក្រុមអ្នកបំបែក ខ្លួនតូចមួយ ។

យោងតាមសារ ព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុក កោះតៃវ៉ាន់ ថា ជាដែនដីរបស់ខ្លួននោះ បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ មួយថ្ងៃជុំវិញកោះនេះ កាលពីថ្ងៃចន្ទ ដែលខ្លួនបាននិយាយថា ជាការព្រមានដល់ “ទង្វើផ្តាច់ខ្លួន” បន្ទាប់ពីសុន្ទរកថាថ្ងៃជាតិ កាលពីសប្តាហ៍មុន ដោយប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ។

" "

លោក Chen Binhua អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន បានប្រាប់សន្និសីទសារ ព័ត៌មានជាទៀង ទាត់នៅទីក្រុងប៉េកាំងថា “យើងមាន ឆន្ទៈក្នុងការខិតខំ ដើម្បីអនាគតនៃ ការបង្រួបបង្រួមដោយ សន្តិវិធីជាមួយនឹងភាព ស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងជាទីបំផុត” ។

" "

លោកបានថ្លែងថា «ប៉ុន្តែយើងនឹងមិនប្តេជ្ញាចិត្តខ្លួនឯង ក្នុងការលះបង់ ការប្រើកម្លាំងនោះទេ។

ទោះជាយ៉ាងនេះក្តី នោះគឺសំដៅលើការជ្រៀតជ្រែកនៃ “កងកម្លាំងខាងក្រៅ” ដែលជាការយោងទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយចំនួនតិចតួចបំផុត នៃអ្នកបំបែកខ្លួនតៃវ៉ាន់មិនមែន ជាប្រជាជនភាគច្រើន របស់តៃវ៉ាន់នោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិកាលពីព្រឹកថ្ងៃពុធ អគ្គនាយកការិយាល័យសន្តិសុខជាតិ កោះតៃវ៉ាន់ លោក Tsai Ming-yen បាននិយាយថា សមយុទ្ធរបស់ប្រទេសចិនបានឆ្លើយតប ទៅនឹងការថ្កោលទោសអន្តរជាតិ ដែលពួកគេបានបង្កើត ជាពិសេសពីទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top