រសៀលថ្ងៃទី ១៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅភូមិ Aojiao ក្រុង Chencheng ស្រុក Dongshan ក្រុង Zhangzhou ខេត្ត Fujian ដើម្បីឈ្វេងយល់អំពីស្ថានភាព ពាណិជ្ជកម្មនៃគ្រឿងសមុទ្រ ក្រៀមនិងផលិតផលនេសាទ ។ លោកបានថ្លែងថា អង្គការបក្សថ្នាក់ភូមិ គួរតែដើរតួនាទី ជាក្បាលរថភ្លើង ដឹកនាំអ្នកភូមិ ធ្វើការងារ អំពីសមុទ្រឱ្យបានល្អ ហើយឆ្ពោះទៅមុខលើវិថីស្តារ និងអភិវឌ្ឍជនបទ និងមានវិបុលភាពរួម ។
ភូមិ Aojiao នៅជាប់សមុទ្រទាំងបីទិស ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិនេះបានរកឃើញវិធីសាស្ត្រថ្មី ដើម្បីអភិវឌ្ឍនិង ពង្រឹងភូមិជាមួយនឹងសមុទ្រ ។ ការអភិវឌ្ឍនៃឧស្សាហកម្ម ដែលមានលក្ខណៈពិសេសបានបង្កើន ប្រាក់ចំណូលរបស់អ្នកភូមិ និងបង្កើតជារូបរាង ដ៏ស្រស់ស្អាតនៃភូមិ ។
“គន្លឹះនៃការស្តារនិងអភិវឌ្ឍជនបទ គឺស្ថិតនៅក្នុងការស្តាឧស្សាហកម្មរឡើងវិញ” នៅក្នុងកិច្ចប្រជុំនៃបក្សកុម្មុយនីស្តចិន និងការងារចុះត្រួតពិនិត្យ លោក Xi Jinping បានធ្វើការ ណែនាំសំខាន់ៗ ស្តីពីការអភិវឌ្ឍឧស្សាហកម្ម ដែលមានលក្ខណៈពិសេសជាច្រើនដង ដោយចង្អុលបង្ហាញទិសដៅ សម្រាប់ស្ថានភាពថ្មី នៃការស្ដា និងអភិវឌ្ឍជនបទ និងការធ្វើទំនើបកម្មនៅជនបទ ។
នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងអំឡុងការចុះត្រួតពិនិត្យ ការងារនៅខេត្ត Gansu លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវពង្រឹងការការពារ និងការដាំដុះ កែលំអរបៀបបង្កបង្កើនផល បង្កើតរូបមន្តលក់ដូរថ្មី ធ្វើឱ្យឧស្សាហកម្មប្រភេទនេះ កាន់តែធំ និងជំរុញមនុស្សកាន់តែច្រើន ដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកភូមិ ។
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពេលស្តាប់របាយការណ៍ ការងាររបស់គណៈកម្មាធិការបក្សខេត្ត Shaanxi និងរដ្ឋាភិបាលខេត្ត លោក Xi Jinping បានគូសបញ្ជាក់ថា យើងគួរតែអភិវឌ្ឍយ៉ាងខ្លាំងក្លា នូវឧស្សាហកម្ម ដែលមានលក្ខណៈពិសេសស្រប តាមលក្ខខណ្ឌក្នុងតំបន់ ជំរុញការអភិវឌ្ឍ សមាហរណកម្ម នៃឧស្សាហកម្មទីមួយ ទីពីរនិងទីបីនៅជនបទដើម្បីបង្កើនមធ្យោបាយសម្រាប់ឱ្យកសិករ បង្កើនប្រាក់ចំណូល ។
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ លោក Xi Jinping បានលើកឡើងក្នុងអំឡុង ពេលលោកចុះត្រួតពិនិត្យការងារ នៅតំបន់ Xinjiang ថា ត្រូវអនុវត្តគោលនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស ក្នុងការគាំទ្រដល់ការអភិវឌ្ឍ ក្រុមសាជីវកម្មផលិតកម្ម និងការស្ថាបនាស៊ីជាំង ដើរតួនាទី នៃឧត្តមភាព ក្រុមសាជីវកម្ម ពង្រឹងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាកសិកម្ម និង ឧបករណ៍ អភិវឌ្ឍផលិតផលកសិកម្ម ដែលមានឧត្តមភាព និងពង្រីក ឧស្សាហកម្ម ដែលមានប្រៀបទៅតាមលក្ខខណ្ឌ ក្នុងតំបន់ ដើម្បីជំរុញវិស័យកសិកម្មនិង ចញ្ចឹមសត្វអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងបៃតង ។
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ លោក Xi Jinping បានគូសបញ្ជាក់ក្នុងអំឡុង ពេលលោកចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Ningxia ថា ភូមិភាគស្វយ័ត Ningxia ត្រូវរួមបញ្ចូលគ្នា នូវការអភិវឌ្ឍ នៃឧស្សាហកម្មស្រាទំពាំងបាយជូរ ជាមួយនឹង ការពង្រឹងការគ្រប់គ្រង តំបន់ទំនាបលិចទឹក ទន្លេលឿង និងពង្រឹងការស្តារ អេកូឡូស៊ី លើកកម្ពស់កម្រិតបច្ចេកទេស បង្កើនអត្ថន័យវប្បធម៌ ពង្រឹងការផ្សព្វផ្សាយ និងបង្កើតម៉ាកល្បីរបស់ខ្លួន កែលម្អតម្លៃបន្ថែម និងអត្ថប្រយោជន៍ចម្រុះ ៕