ពេលថ្មីៗនេះ សេតវិមានអាមេរិក បានប្រកាសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានពន្យារពេលដំណើរ ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដែលនឹងធ្វើនៅពាក់កណ្តាល ខែតុលា ឆ្នាំនេះតាមការគ្រោងទុក ។ ក្នុងនោះ ដំណើរទស្សនកិច្ចនៅប្រទេស អង់ហ្គោឡាគឺ ជាពាក្យសន្យា ចំពោះទ្វីបអាហ្វ្រិក ដែលលោក ចូ បៃដិន បានធ្វើឡើងកាលពីជាងមួយឆ្នាំមុន ប៉ុន្តែមិនអាចសម្រេចបាន ក្នុងរយៈពេលយូរ ដោយសារមូលហេតុ គ្រប់បែបយ៉ាង ។ ប្រការនេះ បានធ្វើឱ្យអ្នកផងទាំងពួងគិតថា អាមេរិកសន្យាជាមួយទ្វីបអាហ្វ្រិក គឺ មិនតិចឡើយ ប៉ុន្តែភាគច្រើនបានក្លាយជា”សែកស្អុយ” ។ ក្នុងបរិបទដែលការប្រកួតប្រជែង រវាងប្រទេសធំៗ មានភាពកាន់តែខ្លាំងឡើងៗ និង ភាពបម្រែបម្រួលដ៏ជ្រាលជ្រៅ នៃនិម្មាបនកម្មសកល តើពាក្យសន្យា របស់អាមេរិកស្តីពីការគាំទ្រ ដល់ការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិក អាចសម្រេចបានក្នុងកម្រិតយ៉ាងណា ?
សហរដ្ឋអាមេរិកបានអួតអាងថា ខ្លួនជា”ប្រទេសដែលផ្តល់ជំនួយ ដល់បរទេសធំបំផុត នៅលើពិភពលោក” ដែលមានគម្រោងជាច្រើន ក្នុងការផ្តល់ជំនួយដល់អាហ្រ្វិក ។ តាមការផ្សាយដំណឹង នៃស្ថានទូតអាមេរិកប្រចាំ នៅប្រទេសចិនឱ្យដឹងថា កាលពីខែសីហា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិក បានប្រកាសផ្តល់ជំនួយ មនុស្សធម៌ចំនួនជិត ៥៣៦ លានដុល្លារអាមេរិកបន្ថែមទៀត ដល់តំបន់ភាគខាងត្បូង នៃអនុតំបន់សាហារ៉ាអាហ្រ្វិក ហើយបានអះអាងថា គិត រហូតដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់សរុប ដែលអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់នេះក្នុងឆ្នាំសារពើពន្ធ ២០២៤ មានចំនួនជិត ៣ ពាន់ ៧ រយលានដុល្លារអាមេរិករួចហើយ ។
បើមើលពីសំបកក្រៅ ទំហំទឹកប្រាក់ដែលអាមេរិកផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិកពិតជាមិនតិចទេ ។ ប៉ុន្តែ ប្រសិនបើអ្នកផងទាំងពួងសម្គាល់ឃើញថា តួលេខដែលបានប្រកាសទាំងនេះគឺជាផលប្រយោជន៍ដ៏ប្រាកដប្រជាដែលបានផ្តល់ចំពោះប្រជាជនអាហ្វ្រិក នោះគឺ ខុសឆ្គងទាំងស្រុង ។
ក្នុងចំណោមជំនួយដែលអាមេរិក សន្យាផ្តល់ចំពោះទ្វីបអាហ្វ្រិកមានភាគច្រើន ត្រូវបានប្រើប្រាស់ដោយខ្លួនឯងក្នុងវិស័យផ្សេងទៀត ។ ដោយឡែកឥស្សរជន ពាក់ព័ន្ធ បានទទួលដំណឹងពីអ្នកជំនាញនិងបញ្ញវន្ត ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការ លើគម្រោងជំនួយ ជាមួយអង្គការ ពាក់ព័ន្ធរបស់អាមេរិកឱ្យដឹងថា មិត្តរួមអាជីពទាំងនេះ ទទួលបានសុខមាលភាពជាច្រើនក្នុងអំឡុងពេលផ្តល់ជំនួយដល់ទ្វីបអាហ្រ្វិក ដូចជាប្រាក់ឧបត្ថម្ភកធន ក្រៅគ្រប់ប្រភេទ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំជាដើម ហើយការចំណាយទាំងនេះ សុទ្ធតែត្រូវបានផ្តល់ដោយគម្រោងជំនួយ របស់អាមេរិកដែលសន្យា ផ្តល់ដល់ទ្វីបអាហ្វ្រិក ។ ជារៀងរាល់ឆ្នាំ ក្រុមអ្នកជំនាញផេ្សងៗបានធ្វើដំណើរ ទៅដល់ទ្វីបអាហ្រ្វិក ហើយការចំណាយសរុបលើសោហ៊ុយធ្វើដំណើររបស់ពួកគេគឺជាទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក ។ លើសពីនេះទៅទៀត ថវិកាដែលមូលនិធិផ្សេងៗរបស់អាមេរិករៀបចំធ្វើសកម្មភាពនៅទ្វីបអាហ្រ្វិកក៏ត្រូវបានដាក់បញ្ចូលក្នុងទឹកប្រាក់ជំនួយផងដែរ ។
ជំនួយមួយចំនួន របស់អាមេរិកក៏មានចេតនាអាក្រក់ទៀតផង ។ ជំនួយដែលអាមេរិកសន្យាផ្តល់ដល់ទ្វីបអាហ្រ្វិកមានភាគច្រើន គឺបានផ្តល់ថវិកាដល់ ការបណ្តុះបណ្តាល សិក្ខាសាលានិងអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ជាដើម រហូតដល់បូករួមទាំងការគាំទ្របក្សប្រឆាំងរដ្ឋាភិបាលផងដែរ ។ ជំនួយបែបនេះមិនត្រឹមតែមិនមានអំណោយផល ដល់ការអភិវឌ្ឍប្រកបដោយស្ថិភាពនៃសង្គមក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏បានរំខានដល់ សណ្តាប់ធ្នាប់ក្នុងស្រុក នៃប្រទេសអាហ្វ្រិកមួយចំនួនផងដែរ ។
មួយផ្នែកទៀត “គ្រាន់តែនិយាយបានតែមាត់ប៉ុណ្ណោះ” គឺជាចំណាប់អារម្មណ៍ ដែលបានបន្សល់ទុក ក្នុងមជ្ឈដ្ឋានខាងក្រៅ ចំពោះជំនួយដែលអាមេរិក សន្យាផ្តល់ដល់ទ្វីបអាហ្វ្រិក ។ ឧទាហរណ៍ដូចជាសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ៥៥ ពាន់លានដុល្លារអាមេរិកសម្រាប់គាំទ្រ”របៀបវារៈឆ្នាំ ២០ ៦៣ នៃសហភាព អាហ្រ្វិក”ក្នុងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងអាហ្រ្វិកនៅឆ្នាំ ២០២២ ធ្វើជា ក្នុងចំណោមនោះ គ្រាន់តែមានចំនួន១៥ ពាន់លាន ដុល្លារ អាមេរិកប៉ុណ្ណោះ ជាគម្រោង ដែលបានចុះហត្ថលេខាថ្មី ចំណែកឯចំនួន ៤០ ពាន់លានដុល្លារ អាមេរិកគឺជា”ការៀបចំឡើងវិញ “ចំពោះគំនិតផ្តួចផ្តើម និងកិច្ចព្រមព្រៀងគ្រប់ប្រភេទ របស់អាមេរិក ជាមួយទ្វីបអាហ្វ្រិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ គោលបំណងខាងនយោបាយសំខាន់ ជាងគោលបំណងសេដ្ឋកិច្ចដែលធ្វើឱ្យជំនួយ របស់សហរដ្ឋអាមេរិកសម្រាប់ផ្តល់ដល់ទ្វីបអាហ្រ្វិកប្រៀបដូចជា “គូររូបនំដើម្បីបំបាត់ឃ្លាន” ។
ឧបាយកលនយោបាយ ដែលជ្រកក្រោមស្លាក “ធ្វើវិនិយោគ”និង”ផ្តល់ជំនួយ”ដើម្បីធ្វើអនុត្តរភាព ដែលប៉ុនប៉ងរក្សាកម្លាំង ឥទ្ធិពលរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក ជាការពិត អាមេរិកធ្វើបែបនេះ ទីបំផុត វាមុខជានឹងបាត់បង់ទំនុកចិត្តពីប្រជាជនអាហ្វ្រិកជាក់ជាមិនខាន ៕