ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ហៅ​ការ​ប្រគល់​ប្រព័ន្ធការពារដែនអាកាស THAAD របស់​អាមេរិក ទៅ​ឲ្យ​អ៊ីស្រាអែល​ថា ​ជាសង្គ្រាម​ចិត្តសាស្ត្រ

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានច្រានចោលការបញ្ជូនរបស់សហរដ្ឋអាមេរិក នូវប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីលផ្លោង (THAAD) ទៅកាន់ប្រទេសអ៊ីស្រាអែល ដែលជាផ្នែកនៃ “សង្គ្រាមចិត្តសាស្ត្ររបស់សត្រូវ” ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់។

លោកបានលើកឡើងថា “ប្រព័ន្ធ THAAD គឺជាប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង។ វាមិនមែនជារឿងថ្មីនោះទេ ហើយមានពីមុនមក។ យើងវាយតម្លៃថា សកម្មភាពបែបនេះ គឺសមស្របនឹងសង្គ្រាមចិត្តសាស្ត្ររបស់សត្រូវ ហើយមិនមានបញ្ហាអ្វីពិសេសក្នុងរឿងនេះទេ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបញ្ជូនប្រព័ន្ធ THAAD របស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល ជាមួយនឹងទាហាន ដើម្បីប្រតិបត្តិការវា។

ការសម្រេចចិត្តនេះកើតឡើង នៅពេលដែលអ៊ីស្រាអែលបានគំរាម ចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ទៅលើអ៊ីស្រាអែលកាលពីដើមខែនេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top