ញ៉ូដេលី៖ កាលពីថ្ងៃពុធ ជើងហោះហើរក្នុងស្រុកចំនួន២ នៅក្នុងប្រទេសឥណ្ឌា បានទទួលរងការគំរាមកំហែងដោយគ្រាប់បែក ដែលក្រោយមកត្រូវបានគេរកឃើញថា ជាការបោកបញ្ឆោតតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ជើងហោះហើរ Bengaluru-Delhi ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Akasa Air និងជើងហោះហើរ Delhi-Mumbai ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន IndiGo បានទទួលការគំរាមកំហែងដោយគ្រាប់បែក។
នៅគ្រាដែលទទួលបានការ គំរាមកំហែងដោយគ្រាប់បែក ជើងហោះហើរត្រូវបានប្តូរទិសទៅកាន់ អាកាសយានដ្ឋានដែលនៅជិតបំផុត ដែលអាចធ្វើទៅបាន ដែលជាកន្លែងដែលពួកគេត្រូវបាន នៅដាច់ឆ្ងាយបន្ទាប់ពីចុះចត ។ អ្នកដំណើរទាំងអស់ត្រូវបាន ចុះពីលើយន្តហោះដោយសុវត្ថិភាព នៅមុនពេលមានការត្រួតពិនិត្យ សុវត្ថិភាពយ៉ាងហ្មត់ចត់បំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
