គៀវ៖ ក្រុមសេវាសារព័ត៌មានរបស់លោក Zelensky បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានពិភាក្សាគ្នា អំពីបញ្ហាការពារជាតិតាមរយៈ ការសន្ទនាគ្នាតាមទូរស័ព្ទ ។
នៅក្នុងអំឡុងពេលសន្ទនានោះដែរ លោក Zelensky បានសម្តែងការដឹងគុណដល់សហរដ្ឋអាមេរិក សម្រាប់កញ្ចប់ការពារថ្មីដែលមានទឹកប្រាក់ ៤២៥លានដុល្លារអាមេរិក ដែលបូករួមទាំងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត និងអាវុធបាញ់បានរយៈចម្ងាយឆ្ងាយផងដែរ ។
លោកបានជំរុញឲ្យសហរដ្ឋអាមេរិកព ធ្វើការន្លឿនការផ្តល់ប្រព័ន្ធការពារ ដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផលិតអាវុធ ។
លោក Zelensky និងលោក បៃដិន ក៏បានផ្តោតទៅលើការពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី នៅក្នុងប៉ុន្មានខែខាងមុខនេះទៀតផង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា