ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងត្រូវបញ្ចេញថវិកា ២០ ពាន់លានដុល្លារជាលុយកំចីសម្រាប់ប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ប្រាក់ដល់ទៅ ២០ពាន់លានដុល្លារ ទៅដល់អ៊ុយក្រែនជាផ្នែកនៃប្រាក់កម្ចី G7 ដែលបន្ទាប់មកនឹងត្រូវសងវិញដោយប្រើប្រាក់ចំណូល ដែលបង្កើតដោយទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានរារាំងដោយលោកខាងលិច ដែលជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។

អាមេរិកបាននឹងកំពុងព្យាយាមពន្លឿនការចរចាលើប្រាក់កម្ចី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានមូលនិធិដល់អ៊ុយក្រែនមុនដំណាច់ឆ្នាំនេះ ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាជំនួយ របស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសនេះអាចត្រូវបានកាត់ផ្តាច់ ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលខាងមុខ។

គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបង្កកទ្រព្យសម្បត្តិប្រមាណ ៣០០ពាន់លានដុល្លារ មកហើយដែលជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ី បន្ទាប់ពីជម្លោះអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២។

ក្នងនោះគេសង្កេតឃើញថាលុយភាគច្រើនជិត ១៩៧ពាន់លានអឺរ៉ូ ឬត្រូវជា ២១៤ពាន់លានដុល្លារ ត្រូវបានកាន់កាប់ដោយ Clearinghouse Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែលហើយ មូលនិធិ immobilized បានបង្កើតការប្រាក់ចំនួន ៣,៤ពាន់លានអឺរ៉ូ ឬត្រូវជា ៣,៧ពាន់លានដុល្លារ គិតត្រឹមពាក់កណ្តាលខែកក្កដា។

កាលពីខែមិថុនា សមាជិក G7 បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារ ដល់ទីក្រុងគៀវម្តងហើយដើម្បីផ្តល់ហិរញ្ញប្បទាន ដោយការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងផ្តល់ប្រាក់ចំនួន ២០ពាន់លានដុល្លារ រៀងខ្លួន ខណៈដែលកាណាដា ជប៉ុន និងចក្រភពអង់គ្លេស ត្រូវបានកំណត់ឱ្យរួមគ្នាខ្ចីប្រាក់ដែលនៅសល់នៃប្រាក់កម្ចីដ៏ធំនេះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top