មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេស និងប្រព័ន្ធសារព័ត៌មានបរទេស ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះគោលនយោបាយ បន្ថែមមួយចំនួន ដែលដាក់ ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា “ឱសថជំនួយ”សម្រាប់ជំរុញ ឱ្យសេដ្ឋកិច្ចចិន រីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។ ទិន្នន័យដំណើរការ នៃសេដ្ឋកិច្ចជាតិនៅបី ត្រីមាសដើមឆ្នាំនេះ ដែលរដ្ឋាភិបាលចិនបានចេញផ្សាយ កាលពីថ្ងៃទី១៨ខែតុលា បានបញ្ជាក់ពីការប៉ាន់ ប្រមាណប្រកបដោយសុទិដ្ឋិនិយម នៃមជ្ឈដ្ឋានខាងក្រៅ ។
តាមការគណនា ជាជំហានដំបូងឱ្យដឹងថា ផលិតផល ក្នុងស្រុក សរុបនៅបីត្រីមាសដើមឆ្នាំនេះ របស់ចិនបានឡើងដល់ ៩៤,៩៧៤៦ទ្រីលានយាន់ ប្រាក់ចិន ដែលកើនឡើង ៤,៨ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំមុន ដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះ ទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូ មានភាពស្មុគស្មាញ និងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធ ខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយ គ្នានេះ សេដ្ឋកិច្ចចិនស្ថិត នៅដំណាក់កាលគន្លឹះ នៃការកែសម្រួលរចនាសម្ព័ន្ធ ប៉ុន្តែសេដ្ឋកិច្ចចិន បានទប់ទល់ នឹងកម្លាំងសម្ពាធដែលប្រសិទ្ធភាព នៃគោលនយោបាយ បានរំលេចចេញជាបន្តបន្ទាប់ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ បានលេចចេញ បម្រែបម្រួលវិជ្ជមាន និងរក្សានិន្នាការដែលដំណើរ ការដោយនឹងនរ ក៏ដូចជាបង្ហាញពីភាពធន់ និងសក្តានុពលដ៏ខ្លាំងក្លា ។
បើមើលពីសន្ទស្សន៍ម៉ាក្រូធំ ទាំងបួនគឺកំណើន ឱកាសការងារ អតិផរណានិងសមតុល្យនៃការទូទាត់អន្តរជាតិ អាចឃើញថា សេដ្ឋកិច្ចចិននៅតែដំណើរ ការយ៉ាងនឹងនរដដែល ហើយការអភិវឌ្ឍប្រកប ដោយគុណភាព ខ្ពស់ក៏បានបោះជំហាន ទៅមុខប្រកបដោយភាពរឹងមាំដែរ ។ ជាពិសេស ចាប់តាំងពីចុងខែកញ្ញាមក ទន្ទឹមនឹងការពន្លឿនការដាក់ចេញ គោលនយោបាយបន្ថែមមួយចំនួន បានធ្វើឱ្យជំនឿចិត្ត ក្នុងទីផ្សារកាន់តែខ្លាំងឡើង ។
បម្រែបម្រួលនេះ ក៏បាន បង្ហាញលើសកម្មភាព ដែលសហគ្រាសទុន បរទេសធ្វើអាជីវកម្មឱ្យកាន់ តែស៊ីជម្រៅនៅ ប្រទេសចិនដែរ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ បន្ទប់ពិសោធន៍សិក្សាស្រាវជ្រាវ និងប្រើប្រាស់នៃក្រុមហ៊ុន Apple របស់អាមេរិកនៅក្រុង Shenzhen បានសម្ពោធដាក់ឱ្យប្រើប្រាស់ ។ កាលពីខែកញ្ញាឆ្នាំនេះ ក្រុមហ៊ុន Audi របស់អាល្លឺម៉ង់បានប្រកាសថា នឹងបង្កើតរចនាសម្ព័ន្ធផលិតផល ដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលសំដៅចំពោះទីផ្សាររបស់ចិន ។ ក្រុមហ៊ុន វេជ្ជសាស្ត្រ GE របស់អាមេរិកបានប្រកាសថា មានផែនការពង្រីកការ វិនិយោគទុនទ្វេរដងលើវិស័យ សិក្សាស្រាវជ្រាវ នៅប្រទេសចិន ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ ។ល។ ក្រុមហ៊ុនទាំងនេះ បានយល់ឃើញថា ចំពោះប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយនេះ មិនត្រឹមតែត្រូវបោះជំហាន ចូលប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ “រួមបញ្ចូល”ដែរ ពោលគឺឆ្លងតាមរយៈកិច្ច សហប្រតិបត្តិការកាន់តែស៊ីជម្រៅ ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សារធំ សម្រាប់ការចែករំលែកជាមួយពិភពលោក ។
បើមើលពីទិន្នន័យនៅបីត្រីមាស ដើមឆ្នាំនេះ ការលក់ដូរ នៃទីផ្សារចិនបានរក្សាកំណើន ទំហំសរុបនៃការលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមបាន កើនឡើង៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ គួរបញ្ជាក់ផងដែរថា ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការផ្លាស់ប្ដូរទំនិញប្រើប្រាស់ចាស់ៗទៅជាថ្មីគឺច្បាស់លាស់ណាស់ ក្នុងនោះ វិស័យរថយន្តនិងគ្រឿងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះជាដើមគឺមានលក្ខណៈលេចធ្លោ ។ ប្រព័ន្ធសារព័ត៌មានបរទេសបានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ “សេដ្ឋកិច្ចបែបសាកល្បង”បានក្លាយ ជាចំណុចលេចធ្លោមួយ នៃអាជីវកម្មប្រើប្រាស់របស់ចិន ។
បើនិយាយចំពោះ សហគ្រាសទុន បរទេស ចិនមិនត្រឹមតែជា“ទីផ្សារលក់ដូរដ៏ធំ”មួយប៉ុណ្ណោះទេ ហើយកាន់តែជាវេទិកាដ៏ធំនៃ ការច្នៃប្រឌិតថ្មីឈានមុខដែរ ។ ទន្ទឹមនឹងកម្លាំងផលិតកម្មគុណភាពថ្មីកកើតឡើង យ៉ាងឆាប់រហ័ស នៅបីត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែម នៃផលិតកម្មកម្មន្ដ សាលបច្ចេកទេសខ្ពស់ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិនគឺខ្ពស់ជាងល្បឿនកំណើននៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនិងមធ្យម៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផលិតនិងប្រើប្រាស់អគ្គិសនីដើរដោយថាមពលខ្យល់ អគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនិងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV ជាដើមក៏បានរក្សាកំណើនឆាប់បង្គួរដែរ ។
តាមរបាយការណ៍ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤បង្ហាញឱ្យដឹងថា ចំណាត់ថ្នាក់នៃសន្ទស្សន៍ច្នៃប្រឌិតថ្មី របស់ចិនបានឡើងមួយលេខទៀត ដែលកាន់លំដាប់ថ្នាក់ទី១១ ។
បច្ចុប្បន្ននេះ ពិព័រណ៍ទំនិញនាំចេញនាំចូល របស់ចិន កំពុងបើកធ្វើនៅក្រុង Guangzhou សន្ទស្សន៍ជាច្រើនបាន បំបែកកំណត់ត្រាខ្ពស់ ក្នុងប្រវត្តិសាស្ត្រ ។ ក្រៅពីនេះ នៅមានកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកានិងមហាសន្និបាត ក្នុងវិស័យជាច្រើននឹង បើកធ្វើនៅប្រទេសចិនដែរ ដែលនឹងជំរុញថែមមួយកម្រិត នូវការបើកទូលាយ ចំពោះអន្តរជាតិ ប្រកប ដោយកម្រិតខ្ពស់របស់ចិន ។ ទន្ទឹមនឹងការពន្លឿនការ អនុវត្តវិធានការ បើកទូលាយមួយចំនួន ដែលរៀបចំចាត់ចែង ដោយកិច្ចប្រជុំពេញអង្គ លើកទី៣នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្តិទី២០ សហគ្រាសទុនបរទេស នឹងទទួលកាលានុវត្តភាពថ្មី កាន់តែច្រើន សម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិននិងទទួលផលប្រយោជន៍ នៅប្រទេសចិន ៕