ចិន ៖ យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន ឆ្លើយតបអំពីករណីដែលនាវាចម្បាំង នៃកងទ័ពអាមេរិក និងកាណាដា បើកឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ដោយ បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរការទាំងមូល ហើយបានដោះស្រាយ តាមច្បាប់និងបទប្បញត្តិ
លោក Li Xi វរនាវីឯកនៃកងទ័ពជើងទឹកចិន និងជាអ្នកនាំពាក្យ នៃយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះ ប្រជាជនចិនបានថ្លែងថា នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ USS Higgins (DDG-76) របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver របស់កាណាដា បានបើកឆ្លង កាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីឃោសនាបំផ្លើស ជាសាធារណៈ។
យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះ ប្រជាជនចិនបានរៀបចំចាត់ចែងឱ្យកងទ័ពជើងទឹក និងជើងអាកាស តាមឃ្លាំមើល និងរក្សាភាពប្រុងប្រយ័ត្នក្នុង ដំណើរការទាំងមូល ព្រមទាំងដោះស្រាយ តាមច្បាប់និងបទប្បញត្តិ។ ទង្វើនៃភាគីអាមេរិក និងកាណាដា គឺកកូរកកាយ ដល់សភាពការណ៍ក្នុងតំបន់ បំផ្លាញសន្តិភាព និងស្ថិរភាព នៃច្រកសមុទ្រ តៃវ៉ាន់ ។ កងទ័ពនៃ យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះ ប្រជាជនចិន រក្សាភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ ព្រមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕
