ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធា មជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ ចំពោះការងារកសាងតំបន់ បើកទូលាយសេដ្ឋកិច្ចនិង បច្ចេកទេសថ្នាក់ជាតិ ។ លោកបានលើកឡើងថា ការកសាងតំបន់ បើកទូលាយសេដ្ឋកិច្ចនិង បច្ចេកទេសថ្នាក់ជាតិ ជាវិធានការសំខាន់ នៃការធ្វើកំណែទម្រង់ និងបើកទូលាយ របស់ប្រទេសចិន ។ រយៈពេល ៤០ ឆ្នាំកន្លងមក តំបន់បើកទូលាយ សេដ្ឋកិច្ចនិង បច្ចេកទេស ថ្នាក់ជាតិចិន បានប្រកាន់ខ្ជាប់នូវការ ពង្រីកការបើកទូលាយ និងធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ និង ការច្នៃប្រឌិតថ្មី បានខិតខំតស៊ូ ដើរឆ្ពោះទៅមុខយ៉ាងអង់អាច ដែលបានរួមចំណែក ក្នុងការកសាង យន្តការថ្មី នៃសេដ្ឋកិច្ចបែបបើកទូលាយ ការអភិវឌ្ឍដោយស៊ីចង្វាក់គ្នា ក្នុងតំបន់និងការអភិវឌ្ឍ ឧស្សាហកម្មប្រកប ដោយគុណភាពខ្ពស់។
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងដំណើរថ្មី នៃយុគសម័យថ្មី តំបន់បើកទូលាយសេដ្ឋកិច្ចនិង បច្ចេកទេសថ្នាក់ ជាតិចិន ត្រូវអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តចិន សន្និសីទពេញអង្គលើកទី២ និងលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រកាន់ខ្ជាប់ការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី ផ្តោតលើការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើនកម្លាំងរស់រវើក នៃការច្នៃប្រឌិតថ្មី និងកម្លាំងចលករផ្ទៃក្នុង ដោយឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ នៃកំណែទម្រង់ស៊ីជម្រៅ តាមរយៈការបើក ទូលាយកម្រិតខ្ពស់ ៕