ឆ្នាំ២០២៤ គឺជាឆ្នាំចាប់ផ្ដើម “កិច្ចសហប្រតិបត្តិការ BRICS ដ៏ធំទូលាយ” ។ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាត អារ៉ាប់រួម អ៊ីរ៉ង់និងអេត្យូ ពីបានក្លាយ ទៅជាសមាជិកផ្លូវការ នៃBRICS ។ គុយបា ស៊ីរី ថៃនិងប្រទេស ផ្សេងទៀត ក៏បានបង្ហាញពីឆន្ទៈ ក្នុងការចូលរួមយន្តការ សហប្រតិបត្តិការ BRICS ផងដែរ ។
“ភ្នំបៃតងមិនអាចបាំង ទន្លេបានឡើយ ហើយទន្លេគង់ តែហូរចាក់ទៅទិសខាងកើត” ។ លោកXi Jinpingប្រធានរដ្ឋចិន ធ្លាប់បានប្រើកំណាព្យនេះ ដើម្បីសង្កត់ធ្ងន់ថា “មិនថាមានឧបសគ្គមករារាំង ប៉ុណ្ណាក៏ដោយ កម្លាំងនៃប្រទេស BRICS ប្រកបដោយភាពវិជ្ជមាន ស្ថិរភាពនិងបរិសុទ្ធ នឹងរីកចម្រើនបន្ដទៅមុខ។”
ការរួមរស់ជាមួយគ្នា ដោយសុខដុមរមនា ពិភពលោកមានសន្ដិភាព គឺជាក្ដីប្រាថ្នា ដ៏ល្អបវររបស់ប្រជាជាតិចិន រាប់ពាន់ឆ្នាំមកហើយ ។ ថ្ងៃនេះ យើងនឹងបកស្រាយតម្រិះប្រាជ្ញាចិន ក្នុងកិច្ចសហប្រតិបត្តិការ BRICS តាមរយៈកំណាព្យបុរាណ ចំនួនបីឃ្លា ដែលដកស្រង់ដោយ លោកXi Jinping ។
“ធ្វើកិច្ចការស្របទៅតា មសច្ចធម៌ងាយនឹងបានសម្រេច តែបើធ្វើផ្ទុយពីនិន្នាការ កាលៈទេសៈគឺពិបាកជោគជ័យណាស់”។ នៅក្នុងសុន្ទរកថានៅក្នុងពិធីបិទវេទិកាពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសBRICSនៅឆ្នាំ២០២៣ លោក Xi Jinpingបានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នគឺជាសហគមន៍វាសនាតែមួយដែលរួមសុខទុក្ខជាមួយគ្នា។ អ្វីដែលប្រជាជននៃប្រទេសនានាប្រាថ្នាចង់បាន មិនមែនជា “សង្រ្គាមត្រជាក់ថ្មី”ឬ “រង្វង់តូច”ទេ ប៉ុន្តែជាពិភពមួយប្រកបដោយ សន្តិភាពយូរអង្វែង និងសន្តិសុខទូទៅលើពិភពលោក ដែលជាពិភពនៃវិបុលភាពរួម ភាពបើកចំហនិងបរិយាប័ន្ន ភាពស្អាតស្អំនិង ភាពស្រស់ស្អាត ។ នេះគឺជាតក្កវិជ្ជា នៃវឌ្ឍនភាព ប្រវត្តិសាស្ត្រនិងនិន្នាការ នៃការអភិវឌ្ឍន៍ នៃសម័យកាល។
ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីបើកវេទិពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសBRICS លោក Xi Jinpingបានមានប្រសាសន៍ថា “ទន្លេនិងសមុទ្រមិន បោះបង់ខ្សែទឹកតូចៗទេ ដូច្នេះទើបធ្វើឱ្យវាមាន ជម្រៅកាន់តែជ្រៅ” ។ ភាពបរិយាប័ន្ននិង អនុគ្រោះ ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកនិងឈ្នះ-ឈ្នះគឺ ជាមាគ៌ាដ៏ត្រឹមត្រូវ ក្នុងលោកិយ៍។”
ឆ្នាំ២០២៤ “ដៃគូថ្មី”ចំនួន៥ បានចូលជាសមាជិក គ្រួសារBRICS ។ បន្ទាប់ពីការពង្រីកសមាជិក GDPនៃបណ្តាប្រទេស BRICSមានចំនួនប្រហែល៣០%នៃចំនួនសរុប របស់ពិភពលោកទាំងមូល ប្រជាជនរបស់ពួកគេមានចំនួន ជិតពាក់កណ្តាល នៃចំនួនប្រជាជនលើពិភពលោក ហើយពាណិជ្ជកម្ម របស់ពួកគេមានចំនួន ១ភាគ៥នៃពាណិជ្ជកម្ម ពិភពលោក។
“ផ្កាមួយទងរីកតែឯង មិនមែនជានិទាឃរដូវឡើយ ផ្ការាប់រយរីករួមគ្នាទើបបង្កើតបានជានិទាឃរដូវពាសពេញសួន”លោក Xi Jinpingបានដកស្រង់ កំណាព្យបុរាណនេះជាច្រើនដងក្នុងកម្មវិធីការទូត ដោយសង្កត់ធ្ងន់ថា បើមានផ្កាតែមួយប្រភេទ នៅលើពិភព លោកនេះ ទោះជាស្រស់ស្អាតយ៉ាង ណាក្តី ក៏នៅតែឯកតា ។ មិនថាអរិយធម៌ចិនឬអរិយធម៌ ផ្សេងទៀត លើពិភពលោកនោះទេ សុទ្ធតែជាផ្លែផ្ការបស់អរិយធម៌មនុស្សជាតិ ។
នៅក្នុងពិធីបិទវេទិពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេស BRICSឆ្នាំ២០២៣ លោក Xi Jinpingបានលើកឡើងថា យើងត្រូវតែប្រកានខ្ជាប់ នូវការផ្លាស់ប្តូរនិង ការរៀនសូត្រ គ្នាទៅវិញទៅមក នូវអរិយធម៌ ។ ផ្កាមួយទងមិនអាចតុប តែងចេញនិទាឃរដូវដ៏ស្រស់ស្អាតបានឡើយ លុះត្រាតែផ្កាជាច្រើនរីកស្គុះ ស្គាយទើបពិភពលោក ពោរពេញទៅដោយនិទាឃរដូវ ។
ប្រទេសBRICSមានវប្បធម៌ចម្រុះ ។ ដោយសារប្រទេស មានប្រវត្តិសាស្ត្រ វប្បធម៌និងប្រព័ន្ធច្បាប់ខុសគ្នា ទើបត្រូវការប្រាស្រ័យ ទាក់ទងនិង រៀនសូត្រពីគ្នាទៅវិញទៅមក រៀនពីភាពខ្លាំងរបស់គ្នាទៅវិញ ទៅមកនិងធ្វើឱ្យរីក ចម្រើនជាមួយគ្នា។
ក្នុងនាមជាប្រទេសកំពុង អភិវឌ្ឍន៍និងជាសមាជិកនៃ “សកលខាងត្បូង” ប្រទេសចិនឈរនៅជ្រុងដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ តែងតែដកដង្ហើមនិងរួមជោគវាសនា ជាមួយប្រទេសកំពុង អភិវឌ្ឍន៍ដទៃទៀត ការពារយ៉ាងមុតមាំនូវ ផលប្រយោជន៍ រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ផ្តល់ជាតម្រិះប្រាជ្ញាចិន ផែនការចិននិងកម្លាំងចិនក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS និងភាគខាងត្បូង ជំរុញសន្តិភាពនិង ការអភិវឌ្ឍនិងសន្តិភាពពិភពលោក៕