ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ធ្វើដំណើរមកដល់ទឹកដី អ៊ុយក្រែន សាជាថ្មីមុនការបោះឆ្នោត អាមេរិកមកដល់

Xinhua
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិកលោក Lloyd Austin បានធ្វើដំណើរមកដល់ទឹកដី ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈដែលសហរដ្ឋអាមេរិក កំពុងប្រញាប់ប្រញាល់ អនុម័តកញ្ចប់ជំនួយទាំងឡាយមុនការបោះឆ្នោត របស់ខ្លួននឹងឈានចូលមកដល់។

នៅអំឡូងពេល ដែលលោករដ្ឋមន្ត្រីបំពេញ ទស្សនកិច្ចនៅអ៊ុយក្រែនគេជឿជាក់ថាលោក Austin នឹងត្រូវជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងក៏ដូចជារដ្ឋមន្ត្រី ក្រសួងការពារជាតិ អ៊ុយក្រែន Rustem Umerov ផងដែរ។

" "

តាមផែនការជំនួបទេ្វភាគី នឹងត្រូវបានគេមើលឃើញថា ត្រូវពិភាក្សាទៅលើកញ្ចប់ជំនួយយោធា ដែលអាមេរិកគ្រោងនឹងផ្តល់ឲ្យទៅអ៊ុយក្រែន នៅឆ្នាំក្រោយហើយការប៉ុនប៉ងនេះ ត្រូវបានគេមើលឃើញដែរថា ធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ ព្រោះបារម្ភថាប្រសិនបើមានការប្រែប្រួលនោះ ប្រធានាធិបតអាមេរិកថ្មីនឹង អាចសម្រេចចិត្តដកជំនួយទាំងនោះមកវិញ។

" "

គួរឲ្យដឹងដែឬថាគិតចាប់តាំងតែពីបានឡើង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកលោក Austin បានបំពេញទស្សនកិច្ចមកកាន់ប្រទេស អ៊ុយក្រែននេះគឺជាលើកទី៤ហើយរួមទាំងលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top