ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន ធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលាតាមម៉ោងក្នុង តំបន់ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូត រវាងចិននិងរុស្ស៊ីដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិរុស្ស៊ី បានរៀបចំធ្វើនៅក្រុង Kazan ។ ភ្ញៀវកិត្តិយសបានរួមគ្នា ធ្វើជាសាក្ស៊ីនៃការចាប់ដំណើរ ការពិព័រណ៍ពិសេសនៅរុស្ស៊ី នៃពិព័រណ៍ចល័តសកលឆ្នាំ ២០២៤ ឈ្មោះ”អ្វីបជាអរិយធម៌ ៖ ជួបជាមួយវប្បធម៌ Liangzhu” ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈានដល់កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ន ជាច្រើនរបស់រុស្ស៊ី ហើយកម្មវិធីផ្សព្វផ្សាយរួម របស់ប្រព័ន្ធសារព័ត៌មានចិន-រុស្ស៊ីដូចជា “ជួបជាមួយប្រទេសចិន” “រឿងរ៉ាវ របស់ខ្ញុំជាមួយចិន” ជាដើមបានចាក់ផ្សាយនៅរុស្ស៊ី ។ ខុទ្ទកាល័យប្រធានាធិបតី រុស្ស៊ីបានផ្ញើសារអបអរសាទរឱ្យសកម្មភាពនេះ ទទួលបានជោគជ័យដោយគាប់ប្រសើរ ព្រមទាំងបានសម្តែងការជូនពរ យ៉ាងល្អប្រសើរ ចំពោះភ្ញៀវកិត្តិយស ដែលចូលរួមសកម្មភាពនេះ ៕