ក្នុងឱកាសដែលលោកXi Jinpingប្រធានរដ្ឋចិន អញ្ជើញទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល ប្រទេសBRICSលើកទី១៦ នៅថ្ងៃទី២២ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងKazan ។ ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី បានផ្ញើសារលិខិត អបអរសាទរ ចំពោះការចាក់ផ្សាយ នៃកម្មវិធីនេះនៅរុស្ស៊ី ។ ឥស្សរជនល្បីឈ្មោះជាង៣០០រូប ដែលមកពីមជ្ឈមដ្ឋាន នយោបាយ ប្រព័ន្ធសារព័ត៌មាននិងអប់រំជាដើម បានចូលរួមសកម្មភាពនេះ។

ថ្លែងនៅក្នុង សារលិខិត នៃខុទ្ទកាល័យប្រធានាធិបតី រុស្ស៊ី បានលើកឡើងថា ចាប់ពីការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ភាសារុស្ស៊ី) នៅរុស្ស៊ីកាលពីឆ្នាំ២០១៩មក សកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏ឆ្លើមនេះ បានបន្តរហូតដល់បច្ចុប្បន្ន ហើយបានក្លាយទៅជា ទម្លាប់នៃការចាក់ផ្សាយនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់រុស្ស៊ី។ឆ្នាំ២០២៤ជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនង ផ្លូវទូតរវាងរុស្ស៊ី និងចិន បច្ចុប្បន្ន ទំនាក់ទំនងនេះ បានស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ សកម្មភាពថ្ងៃនេះ មានអត្ថន័យសំខាន់ ចំពោះការជំរុញមិត្តភាព រវាងរុស្ស៊ីនិងចិន៕
