ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សម្លឹងមើលភាពធន់ និងភាពរស់រវើក នៃពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន តាមរយៈពិព័រណ៍ ទំនិញនាំចេញនាំចូល នៃប្រទេសចិន (ពិព័រណ៍ Caton )

សហគ្រាសចំនួនលើសពី ៣ ម៉ឺនសហគ្រាសបានចូលរួម ក្នុងការតាំងពិព័រណ៍នៅនឹងកន្លែង ផលិតផលថ្មី ចំនួនលើសពី ១ លានត្រូវបានដាក់តាំងបង្ហាញ ហើយអ្នកបញ្ជាទិញ នៅក្រៅប្រទេស ចំនួនប្រហែល ១៥ សែននាក់ បានចុះឈ្មោះក្នុងបញ្ជីទុកជាមុន ។ ល ។ ក្នុងនាមជា”កញ្ចក់” ឆ្លុះបញ្ចាំងពីពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ពិព័រណ៍ ទំនិញនាំចេញនាំចូល នៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៦ ដែលកំពុងធ្វើឡើង មានប្រជាប្រិយភាព យ៉ាងខ្លាំង ។

ពិព័រណ៍លើកនេះបានរៀបចំឡើងដោយចែកជាបីដំណាក់កាលនៅទីក្រុងក្វាងចូវពីថ្ងៃទី ១៥ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកា ។ សាលពិព័រណ៍មានទំហំសរុប ១,៥៥ លានម៉ែត្រការ៉េ មានស្តង់ពិព័រណ៍ចំនួន ៧ ម៉ឺន ៤ ពាន់ស្តង់ សហគ្រាសថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងអាជីវកម្មថ្មីបានលេចចេញជាច្រើន ហើយសហគ្រាស ដែលចូលរួមក្នុងការតាំងពិព័រណ៍ថ្មី មានចំនួនជិត ៤,៦០០ សហគ្រាស ។ ការដាក់តាំងបង្ហាញ នៅនឹងកន្លែងក្នុងដំណាក់កាល ដំបូង បានផ្ដោតលើ” ផលិតកម្មជឿនលឿន” ក្នុងចំណោមនោះ មានស្តង់សហគ្រាស ដែលត្រូវបានហៅថា ជាផលិតកម្មកម្មន្តសាលជើងឯក និងបច្ចេកវិទ្យាខ្ពស់ថ្មី ថ្នាក់ជាតិ ជាដើមមានចំនួន លើសពី ១១០០០ ដែលកើនឡើង ៣៥,៥ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ គិតត្រឹមថ្ងៃទី ១០ ខែតុលា អ្នកបញ្ជា ទិញ ក្រៅប្រទេសចំនួន ១២ សែន ៥ ម៉ឺននាក់ដែលមកពីប្រទេសនិងតំបន់ចំនួន ២០៣ បានចុះឈ្មោះ ក្នុងបញ្ជីពាណិជ្ជកម្មទុកជាមុន ហើយក្នុងចំណោម សហគ្រាសលក់ រាយលំដាប់ កំពូលទាំង ២៥០ លើទូទាំងពិភពលោក មានចំនួន ២២៣ សហគ្រាសបានប្រាកដថា នឹងចូលរួមពិព័រណ៍ លើកនេះដែលកើនឡើង ២៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានៃពិព័រណ៍លើកមុន ។

ក្នុងពិព័រណ៍ លើកនេះ ពាណិជ្ជករចិន និងបរទេសបានសម្រេចបាន នូវកិច្ចព្រមព្រៀង សហប្រតិបត្តិការ យ៉ាងសកម្ម ហើយសន្ទស្សន៍គ្រប់ផ្នែក បានបំបែក កំណត់ត្រា ខ្ពស់ថ្មីក្នុង ប្រវត្តិសាស្ត្រម្តងទៀត ។ ពាណិជ្ជករបរទេសជាច្រើន បាននាំគ្នាឈរមើលផលិតផល គុណភាពថ្មីរបស់ប្រទេសចិន ដូចជាមនុស្សយន្ត ខាងវិស័យឡូជីស្ទិកដោយ ស្វ័យប្រវត្តិពេញលេញ ឧបករណ៍ម៉ាស៊ីនគ្រប់គ្រងដោយឌីជីថលនិងកង់អ៊ីដ្រូសែន សាធារណៈជាដើម ហើយបាននាំគ្នាកោត សរសើរ ចំពោះកិច្ច សហប្រតិបត្តិការ បែបបើកចំហ និងការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ។ លោក Chu Shijia ប្រធានមជ្ឈមណ្ឌល ពាណិជ្ជកម្មជាមួយ បរទេស របស់ប្រទេសចិន នៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា “បើមើលពីពិព័រណ៍ ទំនិញនាំចេញនាំចូលនៃប្រទេសចិន ផលិតផលចិននិងម៉ាក យីហោចិន បានឈាន ដល់កម្រិតថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ។ ប្រទេសចិនមានជំនឿចិត្ត និងមានសមត្ថភាព ក្នុងការផ្តល់ផលិត ផលដែលផលិតដោយប្រទេសចិន និងផលិតផលដែលច្នៃប្រឌិត ដោយប្រទេសចិនកាន់តែច្រើននិងកាន់ តែល្អដល់ពិភពលោក ។

ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពជាទូទៅនិងមានការរីកចម្រើនជាលំដាប់ ។ ទិន្នន័យបង្ហាញឱ្យឃើញថា នៅបីត្រីមាសដំបូងនៃឆ្នាំ ២០២៤ ការនាំចេញនាំចូល ទំនិញរបស់ប្រទេសចិនមានចំនួនដល់ទៅ ៣២,៣៣ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៥,៣ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងចំណោមនោះ ការនាំចេញបានកើនឡើង ៦,២ ភាគរយ ការនាំចូលបានកើនឡើង ៤,១ ភាគរយ ។ មតិសាធារណៈអន្តរជាតិ បានលើកឡើងថា ក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងវិញនិងការគាំពារ និយមផ្នែកពាណិជ្ជកម្ម សកលកាន់តែខ្លាំងក្លា ការដែលពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន សម្រេចបាននូវកំណើនជាលំដាប់ដោយលើសពីការរំពឹងទុក វាគឺបានមកដោយមិនងាយទេ ។ នេះគឺដោយសារតែប្រទេសចិន មានខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកផលិតកម្មយ៉ាងពេញលេញ មានប្រសិទ្ធិភាពខាងសេដ្ឋកិច្ច ដែលមានទ្រង់ទ្រាយ មធ្យមនិងធំនិងវឌ្ឍនភាពខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ។ ផលិតផលចិនមានភាពប្រកួតប្រជែងយ៉ាងខ្លាំង ដែលបានផ្តល់ មូលដ្ឋានគ្រឹះ និងការធានាដល់ការពង្រីកទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ។ លើសពីនេះទៅទៀត សេដ្ឋកិច្ចរបស់ប្រទេសចិន មានមូលដ្ឋានល្អប្រសើរ មានទីផ្សារ ធំទូលាយ មានភាពធន់ និងសក្ដានុពលខ្លាំង បូករួមទាំងការអនុវត្តជា បន្តបន្ទាប់នូវគោល នយោបាយដែលមានស្រាប់ និងគោលនយោបាយ បន្ថែម កត្តាវិជ្ជមាននៃការអភិវឌ្ឍ ពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិនកំពុងកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាឱកាសរបស់ពិភពលោក ។ ឆ្ពោះទៅរកអនាគត ប្រទេសចិននឹងបន្តចែករំលែកសក្តានុពល ទីផ្សារដ៏ធំធេងរបស់ខ្លួន ភាពរស់រវើកនៃការច្នៃប្រឌិតថ្មីយ៉ាងផុលផុស និង ភាគលាភនៃការអភិវឌ្ឍដ៏ខ្លាំងក្លាជាមួយសហគមន៍ អន្តរជាតិដើម្បីបំពេញបន្ថែមស្ថិរភាពកាន់ តែច្រើនដល់សេដ្ឋកិច្ចពិភពលោក តាមរយៈភាពប្រាកដប្រជា នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ៕

To Top