ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក ជំរុញឲ្យអ៊ីស្រាអ៊ែល គិតអំពីប្រយោជន៍ ក្រោយសម្លាប់មេដឹក នាំក្រុមហាម៉ាស់ ដោយធានាបានការ ដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា

AFP

TEL AVIV/JERUSALEM/CAIRO ៖ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការ បរទេសសហរដ្ឋអាមេរិក បានជំរុញ ឲ្យនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅក្នុងកិច្ច ពិភាក្សាគ្នា កាលពីថ្ងៃអង្គារ ដើម្បីទាញយកប្រយោជន៍ ពីការសម្លាប់មេ ដឹកនាំក្រុមហាម៉ាស់ ដោយធានាការដោះលែង ចំណាប់ខ្មាំង ពីការវាយប្រហារថ្ងៃទី៧ ខែតុលា និងបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ។

បន្ទាប់ពីការប៉ុនប៉ង ទៅលើការបញ្ចប់ជម្លោះម្តង ហើយម្តងទៀត ដើម្បីស្វែងរកបទឈប់ បាញ់រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ លោក Blinken បាននឹងកំពុងធ្វើដំណើរ ទៅកាន់មជ្ឈិមបូព៌ាលើកទី១១ គិតចាប់តាំងពី សង្រ្គាមតំបន់ហ្គាហ្សា បានផ្ទុះឡើង ហើយចុងក្រោយនេះ គាត់បានទៅកាន់ទីនោះ នៅមុនពេលការបោះឆ្នោត ប្រធានាធិបតី ដែលអាចគាំទ្រ ដល់គោលនយោបាយ របស់សហរដ្ឋអាមេរិក ។

លោក Blinken ក៏កំពុងស្វែងរកមធ្យោបាយ ដើម្បីបញ្ចៀសជម្លោះដែលកំពុងកើនឡើង រវាងអ៊ីស្រាអ៊ែល និងក្រុម សកម្មប្រយុទ្ធ ហេបូឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសលីបង់ ដែលក្នុងមួយយប់ប៉ុណ្ណោះ មានមនុស្សយ៉ាង ហោចណាស់ ១៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះមាន កុមារចំនួន០៤នាក់ និងចំនួន៦០នាក់ បានរងរបួសដោយការ វាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល នៅជិតមន្ទីរពេទ្យរដ្ឋដ៏សំខាន់ របស់ទីក្រុងបេរ៉ាត់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top