ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន ធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ី ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិរុស្ស៊ី បានរៀបចំធ្វើនៅក្រុង Kazan ។ ភ្ញៀវកិត្តិយសបានរួមគ្នា ធ្វើជាសាក្ស៊ី នៃការចាប់ដំណើរការពិព័រណ៍ពិសេស នៅរុស្ស៊ីនៃពិព័រណ៍ចល័តសកលឆ្នាំ ២០២៤ ឈ្មោះ”អ្វីបជាអរិយធម៌ ៖ ជួបជាមួយ វប្បធម៌ Liangzhu” ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានឈានដល់កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជាច្រើនរបស់រុស្ស៊ី ហើយកម្មវិធីផ្សព្វផ្សាយរួមរបស់ប្រព័ន្ធសារព័ត៌មានចិន-រុស្ស៊ីដូចជា “ជួបជាមួយប្រទេសចិន” “រឿងរ៉ាវរបស់ខ្ញុំជាមួយចិន” ជាដើមបានចាក់ផ្សាយនៅរុស្ស៊ី។ ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ី បានផ្ញើសារអបអរសាទរ ឱ្យសកម្មភាពនេះ ទទួលបានជោគជ័យ ដោយគាប់ប្រសើរ ព្រមទាំងបានសម្តែងការ ជូនពរយ៉ាងល្អប្រសើរ ចំពោះភ្ញៀវកិត្តិយស ដែលចូលរួមសកម្មភាពនេះ ៕