ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “កិច្ចសហប្រតិបតិ្តការ​ នៃប្រទេស BRICS ធំ”នឹងក្លាយជាកម្លាំង ដ៏សំខាន់ក្នុងកិច្ចកសាង ពិភពលោកដ៏ល្អបវរ

នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោង ក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី១៦ នៃថ្នាក់ដឹកនាំប្រទេស BRICS បានបើកធ្វើដោយជោគជ័យ នៅក្រុង Kazan ប្រទេសរុស្ស៊ី ។ ក្នុងកិច្ចប្រជុំកំពូល ជាលើកដំបូង បន្ទាប់ពីប្រទេស BRICS បានពង្រីកចំនួនសមាជិក លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា គន្លឹះ ដោយបានគូសបញ្ជាក់ថា គួរកសាងប្រទេសBRICS ឱ្យក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់ជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការនៃ “ប្រទេសសកលខាងត្បូង” និងជាកម្លាំងឈានមុខ សម្រាប់ជំរុញការធ្វើនវានុវត្តន៍ខាងអភិបាលកិច្ចសកល លោកបានផ្តួចផ្តើម ឱ្យបណ្តាភាគីនានាពួតដែគ្នា ដើម្បីកសាង“BRICSប្រកបដោយ សន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICSប្រកបដោយភាពបៃតង” “BRICS ប្រកបដោយភាពយុត្តិធម៌” និង“BRICSប្រកបដោយវប្បធម៌មនុស្សជាតិ” ព្រមទាំងបានប្រកាសវិធានការ ជាក់លាក់មួយចំនួន ដែលបានញ៉ាំង ឱ្យសហគមន៍អន្តរជាតិ នាំគ្នាពិភាក្សាយ៉ាងក្ដៅគគុក ។

លោក Ding Xiaoxing ប្រធានមន្ទីរស្រាវជ្រាវ អំពីអឺរ៉ាស៊ីនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ អំពីទំនាក់ទំនងអន្តរជាតិ សម័យទំនើបរបស់ប្រទេសចិនបានវិភាគថា មិនថាឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្ម ក្នុងយុគសម័យ ឬមួយក៏សម្របខ្លួននឹងបម្រែបម្រួលថ្មីនៃយន្តការBRICS ក៏ដោយ ក៏សុទ្ធតែត្រូវធ្វើការរចនា ពីលំដាប់កំពូល និង គ្រោងផែនការអំពីអនាគតអភិវឌ្ឍន៍នៃ“កិច្ចសហប្រតិបតិ្តការនៃប្រទេសBRICSធំ” ដោយឈរលើមុំយុទ្ធសាស្ត្រ ។ សុន្ទរកថា របស់លោក ប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញ ពីទិសដៅនិងផ្លូវអភិវឌ្ឍរបស់“កិច្ចសហប្រតិបតិ្តការ នៃប្រទេស BRICSធំ” ដែលបានបង្ហាញ ឱ្យឃើញនូវតួនាទីណែនាំ របស់ប្រទេសចិនជាប់រហូតមក ក៏ដូចជាបានរួមចំណែកជាផែនការចិន ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ “កិច្ចសហប្រតិបតិ្តការ នៃប្រទេស BRICS ធំ”ផងដែរ ។

បច្ចុប្បន្ននេះ ទំហំសេដ្ឋកិច្ចសរុបរបស់ “ក្រុមគ្រួសារធំនៃប្រទេស BRICS” ប្រហែលត្រូវជា៣០ភាគរយ នៃពិភពលោកទាំងមូល មានចំនួនប្រជាជន ជិតពាក់កណ្តាលនៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មត្រូវជា១ភាគ៥នៃទូទាំងពិភពលោក ។ “ប្រទេស BRICS” មានទំហំសេដ្ឋកិច្ចសរុបកាន់តែច្រើន មានភាពជាតំណាងកាន់តែលេចធ្លោ និងមានក្របខណ្ឌផ្សព្វផ្សាយ កាន់តែទូលំទូលាយ ដូច្នេះ ពិភពលោកមានក្តីរំពឹងទុកកាន់តែខ្លាំងចំពោះ “ប្រទេស BRICS” ហើយសង្ឃឹមថា “ប្រទេស BRICS” អាចបំពេញបន្ថែមកម្លាំង ចលករកាន់តែខ្លាំងនិងការរួមចំណែក កាន់តែច្រើនក្នុងការគាំពារសន្តិភាព និងវឌ្ឍនភាព ។

បើមើលពីសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកនេះអាចឃើញថា គំនិតផ្តួចផ្តើមអំពីការកសាង “BRICSចំនួន៥ចំណុច” បានពាក់ព័ន្ធនឹងវិស័យសន្តិសុខ ការអភិវឌ្ឍ អភិបាលកិច្ចសកល ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ខាងអរិយធម៌ជាដើម ដែលធ្វើឱ្យគំនិតផ្តួចផ្តើមសកល មួយចំនួនដែលលើកឡើង ដោយប្រទេសចិន និងបទពិសោធខាងការអភិវឌ្ឍ របស់ប្រទេសចិនមានភាពស៊ីសង្វាក់គ្នា ជាមួយទស្សនទានអភិវឌ្ឍន៍របស់ប្រទេសBRICS និងក្តីរំពឹងទុក របស់សហគមន៍ អន្តរជាតិ ប្រការនេះអាចជួយឱ្យប្រទេស BRICS មានជំនឿចិត្តលើខ្លួនឯង និងឯករាជ្យម្ចាស់ការ របស់ប្រទេសBRICSផង ហើយក៏អាច ធ្វើឱ្យ កិច្ចសហប្រតិបតិ្តការ នៃប្រទេសBRICS ឆ្លើយតបនឹង “សំណួរក្នុងយុគសម័យ”ឱ្យបានកាន់តែល្អប្រសើរផងដែរ ។

មជ្ឈដ្ឋានខាងក្រៅ បានចាប់អារម្មណ៍ថា បច្ចុប្បន្ននេះ មានប្រទេសចំនួនជាង៣០ រំពឹងថា ចង់ចូលរួមក្នុងកិច្ចសហប្រតិបតិ្តការ នៃប្រទេស BRICS ។ ក្រោមការគាំទ្រ និងការជំរុញរបស់ប្រទេសចិន កិច្ចប្រជុំកំពូលលើកនេះបានប្រកាសថា នឹងកំណត់ប្រទេសដៃគូរបស់ BRICS ដែលត្រូវមជ្ឈដ្ឋាន មតិអន្តរជាតិចាត់ទុកថា ជាការរីកចម្រើនដ៏សំខាន់មួយណាស់ ។ អាចប៉ាន់ប្រមាណថា នៅពេលអនាគត ទន្ទឹមនឹង “ក្រុមគ្រួសារធំរបស់ ប្រទេស BRICS”ពង្រីកចំនួនសមាជិកថ្មីកាន់តែច្រើន កម្លាំងគាំទ្រសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពរបស់ពិភពលោកនឹងកាន់តែខ្លាំងឡើងៗ ។

បន្ទាប់ពីបានបង្កើតឡើងអស់ រយៈពេល១៨ឆ្នាំ កិច្ចសហប្រតិបតិ្តការរបស់ប្រទេសBRICS បានក្លាយជាកម្លាំងឈានមុខគេរបស់ “ប្រទេសសកលខាងត្បូង” រួចទៅហើយ ប្រការនេះបានបង្ហាញថា កិច្ចសហប្រតិបតិ្តការ នេះសមស្របនឹងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ហើយបានឆ្លុះបញ្ឆាំងឱ្យឃើញ នូវសំឡេងរួមរបស់ប្រទេស កំពុងអភិវឌ្ឍន៍ស្តីពីការស្វែងរកសន្តិភាព ត្រួសត្រាយការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបតិ្តការ ។ សម្លឹងមើលទៅកាន់អនាគត ប្រឈមនឹងស្ថានការណ៍ថ្មី នៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកនិងស្ថានការណ៍ដ៏គ្រោះថ្នាក់នៃ “សង្គ្រាមត្រជាក់ថ្មី” ប្រទេសBRICS កាន់តែត្រូវស្វែង រកចំណុចឯកភាពគ្នា និងរក្សាទុកគំនិត មិនស្របគ្នា សហការគ្នាធ្វើឱ្យខ្លួនមានភាពកាន់តែខ្លាំងក្លា ក្នុងន័យត្រួសត្រាយនិម្មាបនកម្មថ្មី នៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ “កិច្ចសហប្រតិបតិ្តការ នៃប្រទេស BRICS ធំ” ដើម្បីធ្វើឱ្យកិច្ចសហប្រតិ្តការនេះដឹកនាំការ អភិវឌ្ឍនិងស្តារឡើងវិញរបស់ “ប្រទេសសកលខាងត្បូង” ក៏ដូចជាក្លាយជាកម្លាំងដ៏សំខាន់ ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ ៕

To Top