ព័ត៌មានអន្តរជាតិ

ម្ចាស់កប៉ាល់ និងអ្នកគ្រប់គ្រង ដែលបើកបុកបាក់ស្ពាន Baltimore នៅសហរដ្ឋអាមេរិក យល់ព្រមបង់ប្រាក់ចំនួន ១០២ លានដុល្លារសម្រាប់ការសម្អាត

AFP
" "

បរទេស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់ និងអ្នកគ្រប់គ្រងកប៉ាល់ដឹកទំនិញ ដែលបើកបណ្តាលឱ្យបាក់ស្ពាន Baltimore បានយល់ព្រមបង់ប្រាក់ជាង ១០២ លានដុល្លារសម្រាប់ថ្លៃសម្អាតដើម្បីដោះស្រាយ បណ្តឹងដែលនាំមកដោយ ក្រសួងយុត្តិធម៌អាមេរិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលប្រកាសអំពីកិច្ចព្រមព្រៀងនេះថា ដំណោះស្រាយមិនគ្របដណ្តប់ការខូចខាតណាមួយ សម្រាប់ការកសាងស្ពានឡើងវិញនោះទេ។ គម្រោង​សាងសង់​នោះ​អាច​ចំណាយ​ប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ។ រដ្ឋ Maryland បានដាក់ពាក្យបណ្តឹងទាមទារសំណងផ្ទាល់ខ្លួន ដើម្បីស្វែងរកការខូចខាតទាំងនោះ។

" "

ដំណោះស្រាយនេះកើតឡើងមួយខែ បន្ទាប់ពីក្រសួងយុត្តិធម៌បានប្តឹងម្ចាស់កប៉ាល់ឈ្មោះ Grace Ocean Private Ltd. និងអ្នកគ្រប់គ្រងក្រុមហ៊ុន Synergy Marine Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីស្វែងរកមូលនិធិពីការសម្អាត។

" "

នាយកដ្ឋានយុត្តិធម៌បានចោទប្រកាន់ថា ប្រព័ន្ធអគ្គិសនី និងមេកានិកនៅលើកប៉ាល់ Dali ត្រូវបានថែទាំមិនត្រឹមត្រូវ ដែលបណ្តាលឱ្យវាបាត់បង់ថាមពល និងបណ្តាលឱ្យខុសផ្លូវ មកបុកសសរស្ពាន Francis Scott Key ក្នុងខែមីនា។ កប៉ាល់ចាកចេញពីទីក្រុង Baltimore ឆ្ពោះទៅប្រទេសស្រីលង្កា នៅពេលដែលចង្កូតរបស់វាបរាជ័យ ដោយសារតែការបាត់បង់ថាមពល។

បុរស​៦​នាក់​បានធ្លាក់ទឹកស្លាប់​ ក្រុមអ្នកបោសសម្អាតបានធ្វើការ ដើម្បីស្វែងរកសាកសព និងយកដែកដែលធ្លាក់ចូលទឹករាប់ពាន់តោន និងកម្ទេចបេតុងចេញពីបាតទន្លេ Patapsco ។ នាវា Dali នៅតែជាប់គាំងចំពេលមាន បំណែកបាក់បែកអស់រយៈពេលជិត ២ ខែ មកនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top