ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឱ្យ​អាមេរិក បញ្ឈប់ការបំពាក់​ អាវុធ​ដល់តៃវ៉ាន់​

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ នូវការ បំពាក់អាវុធដល់កោះតៃវ៉ាន់ និងបញ្ឈប់សកម្មភាព ដ៏គ្រោះថ្នាក់របស់ខ្លួន ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុង ច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី២៦ ខែតុលាបានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើការលក់សព្វាវុធចំនួន ១,៩៨៨ ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ រួមទាំងប្រព័ន្ធមីស៊ីលពីដីទៅអាកាសកម្រិតខ្ពស់ និងប្រព័ន្ធរ៉ាដា។

ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ ទៅ​ឱ្យ​តំបន់​តៃវ៉ាន់​របស់​ចិន បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ លើ​គោលការណ៍​ចិន​តែ​មួយ និង​សេចក្តីថ្លែងការណ៍រួមចិន-អាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៨២។

ការលក់នេះបានរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាព និងផលប្រយោជន៍ សន្តិសុខរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន និងសហរដ្ឋអាមេរិក។  អ្នកនាំពាក្យរូបនេះបានបន្ដថា ទំនាក់ទំនង និងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយផ្ញើសារខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។

អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា ប្រទេសចិនបានថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់នេះ ហើយបានធ្វើការតំណាងយ៉ាង ឱឡារិកជាមួយភាគីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន និងជួយជំរុញរបៀបវារៈ “ឯករាជ្យភាពតៃវ៉ាន់” ដោយការបំពាក់អាវុធដល់កោះតៃវ៉ាន់ ប្រឆាំងនឹងការប្តេជ្ញាចិត្តរបស់មេដឹកនាំសហរដ្ឋអាមេរិក ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុង ស្ថិរភាពទំនាក់ទំនង​ចិន-អាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top