ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ៦០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើភាគខាងកើតលីបង់

AFP

បេរូត៖ ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦០នាក់ រួមទាំងកុមារ ២នាក់ត្រូវបានសម្លាប់ និង ៥៨ នាក់ផ្សេងទៀតបានរង របួសបន្ទាប់ពីការវាយឆ្មក់ តាមអាកាសរបស់អ៊ីស្រាអែល នៅលើជ្រលងភ្នំ Bekaa ភាគខាងកើតប្រទេសលីបង់ ។

ក្រសួងបានឲ្យដឹងថា តំបន់ចំនួន ១២ នៅតំបន់ជ្រលងភ្នំត្រូវ បានវាយប្រហារ ដែលភាគច្រើននៅតំបន់ Baalbek ហើយចំនួនអ្នកស្លាប់ មានចំនួនច្រើន ខណៈដែលកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះកំពុងដំណើរការនៅឡើយ។

អភិបាលក្រុង Baalbek លោក Bachir Khodr បានរិះគន់នូវអ្វី ដែលលោកហៅថា ការវាយឆ្មក់ “ហិង្សាបំផុត” លើតំបន់នេះ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ រវាងប្រទេសលីបង់ និងអ៊ីស្រាអែល។

ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញាមក អ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសលើប្រទេសលីបង់ ដែលភាគច្រើនផ្តោត លើក្រុមហេសបូឡា ហើយថ្មីៗនេះបានចាប់ផ្តើមប្រតិបត្តិការ ជើងគោកឆ្លងកាត់ព្រំដែន ភាគខាងជើងរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top