សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបញ្ចប់ការត្រៀមលក្ខណៈ សម្រាប់ការសាកល្បងនុយក្លេអ៊ែរ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន បន្ទាប់ពីត្រូវបានផ្ដល់ការពន្យល់ ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។
សមាជិកសភាបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងក៏អាចបាញ់ មីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងខែវិច្ឆិកាផងដែរ ដោយលើកឡើងពីចារកម្មរបស់ក្រសួង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការប្រកាសរបស់កូរ៉េខាងជើង ហាក់ដូចជាចង់បង្ហាញទៅកាន់មហាអំណាចអាមេរិក នៅពេលដែលប្រទេសមហាអំណាចមួយនេះ ត្រៀមបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីនៅក្នុងខែវិច្ឆិកា ខាងមុខនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
