ព័ត៌មានអន្តរជាតិ

Update: ពលរដ្ឋអេស្បាញជិត ១០០នាក់ បាត់បង់ជីវិតនៅក្នុងគ្រោះធម្មជាតិ ដោយទឹកជំនន់ដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រ

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីយប់ថ្ងៃពុធ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ធំពីទីក្រុង Malaga នៅភាគខាងត្បូងទៅកាន់ទីក្រុង Valencia នៅភាគខាងកើតផងដែរ។

យោងតាមការអះអាងដោយ ក្រុមអ្នកឧតុនិយមក្នុងតំបន់ ដែលដកស្រង់ដោយកាសែត Reuters បានឲ្យដឹងថានៅតំបន់ខ្លះនៃទីក្រុង Valencia ក្នុងមួយឆ្នាំភ្លៀងធ្លាក់ក្នុងរយៈពេល ត្រឹមតែប្រាំបីម៉ោងប៉ុណ្ណោះប៉ុន្តែ ព្យុះភ្លៀងលើកនេះបានបណ្តាលឱ្យ មានទឹកជំនន់សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រទេសក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយ។

គិតមកទល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោចណាស់មនុស្ស ៧០នាក់នាក់បានស្លាប់នៅក្នុង គ្រោះមហន្តរាយនេះហើយមួយចំនួនទៀត នៅតែបាត់ខ្លួននៅឡើយដោយ ក្នុងនោះកាសែត​បាន​រាយការណ៍​ថា យោធា​អេ​ស្បា​ញ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ជួយ​ក្នុង​ការ​ស្វែងរក​អ្នក​បាត់​ខ្លួន និង​សង្គ្រោះ​សាកសព​ជន​រង​គ្រោះ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាចំនួនអ្នកស្លាប់ គឺមាសចំនួនខ្ពស់បំផុតដោយសារទឹកជំនន់ នៅក្នុងសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលមនុស្សយ៉ាងហោចណាស់ ១៨៥នាក់ បានស្លាប់នៅក្នុងប្រទេសអាល្លឺម៉ង់។
គ្រោះធម្មជាតិលើកនេះក៏ត្រូវបានចាត់ទុកថា ទឹកជំនន់ដ៏សាហាវបំផុតនៅក្នុងប្រទេសអេស្បាញ ចាប់តាំងពីឆ្នាំ១៩៩៦ ផងដែរនៅពេលដែលមនុស្សចំនួន ៨៧នាក់ បានបាត់បង់ជីវិតនៅក្រោមកាលៈទេសៈស្រដៀងគ្នានេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top